យ៉ាងណាមិញ ព្រះអង្គបានកម្ទេចយើងខ្ញុំនៅកន្លែងរបស់ឆ្កែព្រៃ ហើយគ្របដណ្ដប់យើងខ្ញុំដោយស្រមោលនៃសេចក្ដីស្លាប់។
ម៉ាថាយ 4:16 - ព្រះគម្ពីរខ្មែរសាកល ប្រជាជនដែលស្ថិតនៅក្នុងសេចក្ដីងងឹត បានឃើញពន្លឺមួយដ៏អស្ចារ្យ; ចំពោះអ្នកដែលស្ថិតនៅក្នុងដែនដីនៃសេចក្ដីស្លាប់ និងស្រមោលនៃសេចក្ដីស្លាប់ មានពន្លឺមួយរះឡើងដល់ពួកគេ” ។ Khmer Christian Bible ប្រជាជនដែលអង្គុយនៅក្នុងសេចក្ដីងងឹតបានឃើញពន្លឺមួយដ៏អស្ចារ្យ ហើយមានពន្លឺមួយរះឡើងក្នុងចំណោមពួកអ្នកអង្គុយនៅក្នុងស្រុក និងនៅក្នុងស្រមោលនៃសេចក្ដីស្លាប់» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រជាជនដែលអង្គុយក្នុងសេចក្តីងងឹត បានឃើញពន្លឺមួយយ៉ាងអស្ចារ្យ មានពន្លឺរះឡើងបំភ្លឺដល់អស់អ្នក ដែលអង្គុយក្នុងស្រុក និងម្លប់នៃសេចក្តីស្លាប់» ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯបណ្តាជន ដែលអង្គុយក្នុងសេចក្ដីងងឹត គេបានឃើញពន្លឺយ៉ាងធំ មានពន្លឺរះឡើង បំភ្លឺដល់ពួកអ្នកដែលអង្គុយក្នុងកំលុង ហើយនឹងម្លប់នៃសេចក្ដីស្លាប់» អាល់គីតាប ប្រជាជនដែលអង្គុយនៅក្នុងទីងងឹត បានឃើញពន្លឺមួយដ៏ភ្លឺខ្លាំង ហើយមានពន្លឺមួយ លេចឡើង បំភ្លឺពួកអ្នករស់ក្នុងស្រុកដែល ស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់»។ |
យ៉ាងណាមិញ ព្រះអង្គបានកម្ទេចយើងខ្ញុំនៅកន្លែងរបស់ឆ្កែព្រៃ ហើយគ្របដណ្ដប់យើងខ្ញុំដោយស្រមោលនៃសេចក្ដីស្លាប់។
យ៉ាងណាមិញ នឹងគ្មានភាពខ្មៅងងឹតនៅលើស្រុកដែលមានសេចក្ដីវេទនានោះឡើយ។ កាលពីដើមព្រះអង្គបានបន្ទាបដែនដីសាប់យូឡូន និងដែនដីណែបថាលី ប៉ុន្តែក្រោយមកព្រះអង្គបានធ្វើឲ្យផ្លូវទៅកាន់បឹង ខាងនាយទន្លេយ័រដាន់ គឺកាលីឡេរបស់សាសន៍ដទៃបានទទួលការលើកតម្កើងសិរីរុងរឿងវិញ——
ប្រជាជនដែលដើរក្នុងសេចក្ដីងងឹត បានឃើញពន្លឺមួយដ៏អស្ចារ្យ; ចំពោះអ្នកដែលស្ថិតនៅក្នុងដែនដីស្រមោលនៃសេចក្ដីស្លាប់ មានពន្លឺមួយរះឡើងដល់ពួកគេ។
គឺជាពន្លឺសម្រាប់ការបើកសម្ដែងដល់សាសន៍ដទៃ និងជាសិរីរុងរឿងដល់អ៊ីស្រាអែលប្រជារាស្ត្ររបស់ព្រះអង្គ”។