ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:44 - ព្រះគម្ពីរខ្មែរសាកល

ពួក​ចោរប្លន់​ដែល​ត្រូវបាន​ឆ្កាង​ជាមួយ​ព្រះយេស៊ូវ​ក៏​ត្មះតិះដៀល​ព្រះអង្គ​ដូចគ្នា​ដែរ​។

សូមមើលជំពូក

Khmer Christian Bible

ឯ​ពួក​ចោរ​ដែល​ជាប់​ឆ្កាង​ជាមួយ​ព្រះអង្គ​ក៏​ប្រមាថ​ព្រះអង្គ​ដូច​គ្នា​ដែរ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចោរ​ពីរ​នាក់​ដែល​គេ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ​ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះអង្គ​ដូច្នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ចោរ​២​នាក់ ដែល​ត្រូវ​ឆ្កាង​ជា​មួយ​នឹង​ទ្រង់ គេ​ក៏​ស្តី​ឲ្យ​ទ្រង់​ដូច្នោះ​ដែរ។

សូមមើលជំពូក

អាល់គីតាប

សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​អ៊ីសា​ក៏​ជេរ​ប្រមាថ​អ៊ីសា​ដូច្នោះ​ដែរ។

សូមមើលជំពូក



ម៉ាថាយ 27:44
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​កាល​ខ្ញុំ​ជំពប់ ពួកគេ​ក៏​ផ្ដុំគ្នា​អរសប្បាយ​; ពួកអ្នក​វាយប្រហារ​បាន​ផ្ដុំគ្នា​ទាស់នឹង​ខ្ញុំ ដោយ​ខ្ញុំ​មិន​បាន​ដឹងខ្លួន ហើយ​ហែក​ខ្ញុំ​ឥតឈប់ឈរ​;


ពេលនោះ មាន​ចោរប្លន់​ពីរ​នាក់​ត្រូវគេ​ឆ្កាង​ជាមួយ​ព្រះយេស៊ូវ ម្នាក់​នៅ​ខាងស្ដាំ ម្នាក់​នៅ​ខាងឆ្វេង​។


ចូរឲ្យ​ព្រះ​គ្រីស្ទ ជា​ស្ដេច​អ៊ីស្រាអែល​ចុះ​ពី​ឈើឆ្កាង​ឥឡូវនេះ​មក ដើម្បីឲ្យ​យើង​ឃើញ ហើយ​ជឿ​ផង​!”។ ពួក​អ្នក​ដែល​ត្រូវបាន​ឆ្កាង​ជាមួយ​ព្រះយេស៊ូវ​ក៏​ត្មះតិះដៀល​ព្រះអង្គ​ដែរ​។


ដ្បិត​សូម្បីតែ​ព្រះ​គ្រីស្ទ​ក៏​មិន​បាន​បំពេញព្រះទ័យ​អង្គទ្រង់​ដែរ គឺ​ដូចដែល​មាន​សរសេរ​ទុកមក​ថា​:“ពាក្យត្មះតិះដៀល​របស់​អ្នក​ដែល​ត្មះតិះដៀល​ព្រះអង្គ បាន​ធ្លាក់​មកលើ​ទូលបង្គំ”។


ប្រសិនបើ​អ្នកណា​ក្នុងចំណោម​អ្នករាល់គ្នា​ខ្វះ​ប្រាជ្ញា ចូរឲ្យ​អ្នកនោះ​ទូល​សុំ​ពី​ព្រះ​ដែល​តែងតែ​ប្រទាន​ឲ្យ​មនុស្ស​ទាំងអស់​ដោយសទ្ធា និង​ដោយ​ឥត​បន្ទោស នោះ​នឹង​ប្រទាន​ឲ្យ​អ្នកនោះ​។