អភិបាលសួរពួកគេថា៖ “ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំដោះលែងមួយណាដល់អ្នករាល់គ្នា?”។ ពួកគេឆ្លើយថា៖ “បារ៉ាបាស!”។
ម៉ាថាយ 27:20 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកនាយកបូជាចារ្យ និងពួកចាស់ទុំបានបញ្ចុះបញ្ចូលហ្វូងមនុស្ស ឲ្យទាមទារបារ៉ាបាស ហើយឲ្យបំផ្លាញជីវិតព្រះយេស៊ូវវិញ។ Khmer Christian Bible ពួកសម្ដេចសង្ឃ និងពួកចាស់ទុំបានញុះញង់បណ្ដាជនឲ្យសុំយកបារ៉ាបាស ហើយឲ្យសម្លាប់ព្រះយេស៊ូវិញ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកសង្គ្រាជ និងពួកចាស់ទុំនាំគ្នាបញ្ចុះបញ្ចូលមហាជន ឲ្យសុំដោះលែងបារ៉ាបាស ហើយសម្លាប់ព្រះយេស៊ូវ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាយកបូជាចារ្យ* និងពួកព្រឹទ្ធាចារ្យ*នាំគ្នាញុះញង់បណ្ដាជនឲ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតព្រះយេស៊ូ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកសង្គ្រាជ នឹងពួកចាស់ទុំ គេបញ្ចេះហ្វូងមនុស្ស ឲ្យសូមបារ៉ាបាសវិញ ហើយឲ្យបំផ្លាញព្រះយេស៊ូវបង់ អាល់គីតាប ពួកអ៊ីមុាំ និងពួកអះលីជំអះនាំគ្នាញុះញង់បណ្ដាជន ឲ្យសុំដោះលែងបារ៉ាបាស និងសុំប្រហារជីវិតអ៊ីសា។ |
អភិបាលសួរពួកគេថា៖ “ក្នុងចំណោមអ្នកទាំងពីរនេះ តើចង់ឲ្យខ្ញុំដោះលែងមួយណាដល់អ្នករាល់គ្នា?”។ ពួកគេឆ្លើយថា៖ “បារ៉ាបាស!”។
ប៉ុន្តែពួកនាយកបូជាចារ្យបានពន្យុះហ្វូងមនុស្ស ឲ្យសុំពីឡាត់ដោះលែងបារ៉ាបាសដល់ពួកគេវិញ។
ពួកគេក៏ស្រែកឡើងសាជាថ្មីថា៖ “មិនមែនអ្នកនេះទេ គឺបារ៉ាបាសវិញ!”។ រីឯបារ៉ាបាសម្នាក់នេះជាចោរប្លន់៕
គាត់តែងតែជជែកនៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ ហើយបញ្ចុះបញ្ចូលជនជាតិយូដា និងជនជាតិក្រិក។