Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តែ​ពួក​សង្គ្រាជ នឹង​ពួក​ចាស់‌ទុំ គេ​បញ្ចេះ​ហ្វូង​មនុស្ស ឲ្យ​សូម​បារ៉ា‌បាស​វិញ ហើយ​ឲ្យ​បំផ្លាញ​ព្រះ‌យេស៊ូវ​បង់

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ប៉ុន្តែ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​បាន​បញ្ចុះបញ្ចូល​ហ្វូងមនុស្ស ឲ្យ​ទាមទារ​បារ៉ាបាស ហើយ​ឲ្យ​បំផ្លាញជីវិត​ព្រះយេស៊ូវ​វិញ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

20 ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​បាន​ញុះញង់​បណ្ដាជន​ឲ្យ​សុំ​យក​បារ៉ាបាស​ ហើយ​ឲ្យ​សម្លាប់​ព្រះយេស៊ូ​វិញ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 តែ​ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​មហា‌ជន ឲ្យ​សុំ​ដោះ​លែង​បារ៉ាបាស ហើយ​សម្លាប់​ព្រះ‌យេស៊ូវ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ពួក​នាយក​បូជា‌ចារ្យ* និង​ពួក​ព្រឹទ្ធា​ចារ្យ*​នាំ​គ្នា​ញុះ‌ញង់​បណ្ដា‌ជន​ឲ្យ​សុំ​ដោះ​លែង​បារ៉ា‌បាស និង​សុំ​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ពួក​អ៊ីមុាំ និង​ពួក​អះលី‌ជំអះ​នាំ​គ្នា​ញុះ‌ញង់​បណ្ដា‌ជន ឲ្យ​សុំ​ដោះ​លែង​បារ៉ា‌បាស និង​សុំ​ប្រហារ​ជីវិត​អ៊ីសា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:20
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​ដល់​យេរេមា​បាន​ប្រាប់​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ឲ្យ​លោក​ប្រាប់​ដល់​ជន​ទាំង‌ឡាយ​រួច​អស់​ហើយ នោះ​ពួក​សង្ឃ នឹង​ពួក​ហោរា ហើយ​បណ្តាជន​ទាំង​អស់ ក៏​ចាប់​លោក​ដោយ​ពាក្យ​ថា ឯង​ត្រូវ​ស្លាប់​ហើយ


នោះ​លោក​ចៅហ្វាយ​ចាប់​ពាក្យ​សួរ​គេ​ថា ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ា‌បាស​ចុះ


តែ​ពួក​សង្គ្រាជ​បាន​ញុះ‌ញង់​ហ្វូង​មនុស្ស ឲ្យ​សូម​ឲ្យ​លោក​លែង​បារ៉ា‌បាស​វិញ


គេ​ក៏​ស្រែក​ឡើង​ទាំង​អស់​គ្នា​ម្តង​ទៀត​ថា កុំ​លែង​អ្នក​នោះ​ឡើយ សូម​លែង​បារ៉ា‌បាស​វិញ រីឯ​បារ៉ា‌បាស វា​ជា​ចោរ​ប្លន់។


គាត់​ក៏​អធិប្បាយ​នៅ​ក្នុង​សាលា​ប្រជុំ​រាល់​តែ​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​បញ្ចុះ​បញ្ចូល​ពួក​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ឲ្យ​ជឿ​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម