តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។
ម៉ាថាយ 26:32 - ព្រះគម្ពីរខ្មែរសាកល ក៏ប៉ុន្តែក្រោយពីខ្ញុំត្រូវបានលើកឲ្យរស់ឡើងវិញហើយ ខ្ញុំនឹងទៅកាលីឡេមុនអ្នករាល់គ្នា”។ Khmer Christian Bible ប៉ុន្ដែបន្ទាប់ពីខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ក្រោយពេលខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ក្រោយពេលខ្ញុំមានជីវិតរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេ មុនអ្នករាល់គ្នា»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ កាលណាខ្ញុំបានរស់ឡើងវិញ នោះខ្ញុំនឹងទៅឯស្រុកកាលីឡេមុនអ្នករាល់គ្នា អាល់គីតាប ប៉ុន្ដែ ក្រោយពេលខ្ញុំរស់ឡើងវិញ ខ្ញុំនឹងទៅស្រុកកាលីឡេមុនអ្នករាល់គ្នា»។ |
តាំងពីពេលនោះមក ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមបង្ហាញដល់ពួកសិស្សថា ព្រះអង្គត្រូវតែយាងទៅយេរូសាឡិម ហើយរងទុក្ខជាច្រើនពីពួកចាស់ទុំ ពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យ រួចត្រូវគេធ្វើគុត ហើយនៅថ្ងៃទីបីព្រះអង្គនឹងត្រូវបានលើកឲ្យរស់ឡើងវិញ។
ព្រមទាំងប្រគល់លោកទៅឲ្យសាសន៍ដទៃចំអកឡកឡឺយ វាយនឹងខ្សែតី ហើយឆ្កាងលោក។ បន្ទាប់មក នៅថ្ងៃទីបីលោកនឹងត្រូវបានលើកឲ្យរស់ឡើងវិញ”។
ពេត្រុសទូលតបនឹងព្រះអង្គថា៖ “ទោះបីជាទាំងអស់គ្នាជំពប់ដួលដោយសារតែលោកក៏ដោយ ក៏ខ្ញុំមិនជំពប់ដួលឡើយ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកនាងថា៖“កុំខ្លាចឡើយ! ចូរទៅប្រាប់បងប្អូនរបស់ខ្ញុំឲ្យទៅកាលីឡេ ហើយនៅទីនោះពួកគេនឹងជួបខ្ញុំ”។
រីឯសិស្សទាំងដប់មួយនាក់បានទៅកាលីឡេ ដល់ភ្នំមួយជាកន្លែងដែលព្រះយេស៊ូវបានកំណត់ឲ្យពួកគេទៅ។
ក៏ប៉ុន្តែក្រោយពីខ្ញុំត្រូវបានលើកឲ្យរស់ឡើងវិញហើយ ខ្ញុំនឹងទៅកាលីឡេមុនអ្នករាល់គ្នា”។
ចូរទៅប្រាប់ពួកសិស្សរបស់ព្រះអង្គ ព្រមទាំងពេត្រុសថា: ‘ព្រះអង្គនឹងយាងទៅកាលីឡេមុនអ្នករាល់គ្នា អ្នករាល់គ្នានឹងឃើញព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានមានបន្ទូលនឹងអ្នករាល់គ្នារួចមកហើយ’”។
ក្រោយមក ព្រះអង្គបានលេចមកដល់បងប្អូនជាងប្រាំរយនាក់ក្នុងពេលតែមួយ ក្នុងចំណោមបងប្អូនទាំងនោះ ភាគច្រើននៅរស់រហូតមកដល់ពេលនេះ ប៉ុន្តែក៏មានអ្នកខ្លះដេកលក់ទៅហើយ;