ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
ម៉ាថាយ 22:30 - ព្រះគម្ពីរខ្មែរសាកល ដ្បិតនៅថ្ងៃនៃការរស់ឡើងវិញ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ គឺបានដូចជាបណ្ដាទូតសួគ៌ដែលនៅស្ថានសួគ៌វិញ។ Khmer Christian Bible ដ្បិតនៅពេលរស់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ ប៉ុន្ដែពួកគេដូចជាពួកទេវតានៅស្ថានសួគ៌វិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្ដីប្រពន្ធទៀតទេ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថានសួគ៌វិញ អាល់គីតាប ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចម៉ាឡាអ៊ីកាត់នៅសូរ៉កា។ |
ទូតសួគ៌ដ៏មានកម្លាំងខ្លាំងពូកែរបស់ព្រះអង្គ ដែលធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គដោយស្ដាប់តាមព្រះសូរសៀងនៃព្រះបន្ទូលរបស់ព្រះអង្គអើយ ចូរថ្វាយពរព្រះយេហូវ៉ា!
“ព្រះយេហូវ៉ានៃពលបរិវារបានមានបន្ទូលដូច្នេះថា: ‘ប្រសិនបើអ្នកដើរតាមមាគ៌ារបស់យើង ហើយកាន់តាមសេចក្ដីបង្គាប់របស់យើង នោះអ្នកនឹងបានជំនុំជម្រះដំណាក់របស់យើង ព្រមទាំងបានមើលថែទីធ្លារបស់យើងផង។ យើងក៏នឹងឲ្យសិទ្ធិចេញចូលក្នុងចំណោមអ្នកដែលឈរទាំងនេះ ដល់អ្នកដែរ’។
ពេលនោះ មនុស្សសុចរិតនឹងភ្លឺត្រចះត្រចង់ដូចព្រះអាទិត្យ ក្នុងអាណាចក្រនៃព្រះបិតារបស់ពួកគេ។ អ្នកដែលមានត្រចៀកចូរស្ដាប់ចុះ!
“ត្រូវប្រាកដថា កុំឲ្យមើលងាយម្នាក់ក្នុងអ្នកតូចទាំងនេះឡើយ។ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា បណ្ដាទូតសួគ៌របស់ពួកគេនៅស្ថានសួគ៌ តែងតែឃើញព្រះភក្ត្ររបស់ព្រះបិតាខ្ញុំដែលគង់នៅស្ថានសួគ៌ជានិច្ច។
ចំពោះការរស់ឡើងវិញរបស់មនុស្សស្លាប់ តើអ្នករាល់គ្នាមិនដែលអានអ្វីដែលព្រះមានបន្ទូលនឹងអ្នករាល់គ្នាទេឬ ដែលថា:
គឺដូចនៅគ្រាមុនទឹកជំនន់នោះ ពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ
គឺពួកគេស៊ីផឹក និងរៀបការជាប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំ ហើយទឹកជំនន់បានមកបំផ្លាញពួកគេទាំងអស់។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។