ម៉ាថាយ 22:30 - Khmer Christian Bible30 ដ្បិតនៅពេលរស់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ ប៉ុន្ដែពួកគេដូចជាពួកទេវតានៅស្ថានសួគ៌វិញ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល30 ដ្បិតនៅថ្ងៃនៃការរស់ឡើងវិញ ពួកគេមិនរៀបការជាប្ដីប្រពន្ធឡើយ គឺបានដូចជាបណ្ដាទូតសួគ៌ដែលនៅស្ថានសួគ៌វិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ដ្បិតនៅគ្រារស់ឡើងវិញ បុរស និងស្ត្រីមិនរៀបការជាប្តីប្រពន្ធទេ គេនឹងបានដូចជាទេវតានៅស្ថានសួគ៌។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចទេវតា*នៅស្ថានបរមសុខ*។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ដ្បិតដល់គ្រារស់ឡើងវិញ នោះគេមិនយកគ្នាជាប្ដីប្រពន្ធទៀតទេ គឺបានដូចជាទេវតានៃព្រះ ដែលនៅស្ថានសួគ៌វិញ សូមមើលជំពូកអាល់គីតាប30 ពេលមនុស្សស្លាប់នឹងរស់ឡើងវិញ គេមិនរៀបការប្ដីប្រពន្ធទៀតឡើយ គឺគេនឹងបានដូចម៉ាឡាអ៊ីកាត់នៅសូរ៉កា។ សូមមើលជំពូក |
ពេលនោះ ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទេវតានោះដើម្បីថ្វាយបង្គំ ប៉ុន្ដែទេវតានោះនិយាយមកខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ខ្ញុំជាបាវបម្រើរួមការងារជាមួយអ្នក និងរួមជាមួយបងប្អូនរបស់អ្នកដែលមានសេចក្ដីបន្ទាល់របស់ព្រះយេស៊ូដែរ ចូរថ្វាយបង្គំព្រះជាម្ចាស់វិញ ដ្បិតសេចក្ដីបន្ទាល់របស់ព្រះយេស៊ូ ជាវិញ្ញាណនៃការថ្លែងព្រះបន្ទូល។»