ពេលនោះ ភ្នែករបស់មនុស្សខ្វាក់នឹងត្រូវបានបើក ត្រចៀករបស់មនុស្សថ្លង់ក៏នឹងត្រូវបានបើកដែរ។
ម៉ាថាយ 21:14 - ព្រះគម្ពីរខ្មែរសាកល មានមនុស្សខ្វាក់ភ្នែក និងមនុស្សខ្វិននាំគ្នាចូលមកជិតព្រះយេស៊ូវនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យជា។ Khmer Christian Bible ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបានចូលមកជិតព្រះអង្គនៅក្នុងព្រះវិហារ ហើយព្រះអង្គក៏ប្រោសពួកគេឲ្យបានជា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមនុស្សខ្វាក់ និងមនុស្សខ្វិនបាននាំគ្នាចូលមករកព្រះអង្គក្នុងព្រះវិហារ ហើយទ្រង់ក៏ប្រោសពួកគេឲ្យបានជា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកព្រះអង្គនៅក្នុងព្រះវិហារ ព្រះអង្គក៏ប្រោសគេឲ្យជាទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកមនុស្សខ្វាក់ នឹងមនុស្សខ្វិន គេក៏មកឯទ្រង់ក្នុងព្រះវិហារ ហើយទ្រង់ប្រោសគេឲ្យបានជាទាំងអស់ អាល់គីតាប មានមនុស្សខ្វាក់ និងមនុស្សខ្វិន នាំគ្នាមករកអ៊ីសានៅក្នុងម៉ាស្ជិទ គាត់ក៏ប្រោសគេឲ្យជាទាំងអស់គ្នា។ |
ពេលនោះ ភ្នែករបស់មនុស្សខ្វាក់នឹងត្រូវបានបើក ត្រចៀករបស់មនុស្សថ្លង់ក៏នឹងត្រូវបានបើកដែរ។
ប៉ុន្តែនៅពេលពួកនាយកបូជាចារ្យ និងពួកគ្រូវិន័យឃើញកិច្ចការដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ព្រមទាំងឮក្មេងៗកំពុងស្រែកនៅក្នុងព្រះវិហារថា៖ “ហូសាណាដល់បុត្រដាវីឌ!” ពួកគេក៏ទើសចិត្តណាស់។
ព្រះយេស៊ូវយាងចុះឡើងក្នុងកាលីឡេទាំងមូល ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខក្នុងចំណោមប្រជាជនឲ្យជាផង។
បន្ទាប់មក ព្រះយេស៊ូវយាងចុះឡើងតាមទីក្រុងទាំងអស់ និងភូមិនានា ទាំងបង្រៀននៅតាមសាលាប្រជុំរបស់គេ ហើយប្រកាសដំណឹងល្អនៃអាណាចក្រស្ថានសួគ៌ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខឲ្យជាផង។
គឺរបៀបដែលព្រះបានចាក់ប្រេងអភិសេកលើព្រះយេស៊ូវអ្នកណាសារ៉ែត ដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយព្រះចេស្ដា ព្រមទាំងរបៀបដែលព្រះអង្គបានយាងចុះឡើងប្រព្រឹត្តការល្អ និងប្រោសអស់អ្នកដែលត្រូវមារសង្កត់សង្កិនឲ្យជា ដោយសារព្រះគង់នៅជាមួយព្រះអង្គ។