Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 21:14 - Khmer Christian Bible

14 ពួក​មនុស្ស​ខ្វាក់​ និង​មនុស្ស​ខ្វិន​បាន​ចូល​មក​ជិត​ព្រះអង្គ​នៅ​ក្នុង​ព្រះ​វិហារ​ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យ​បាន​ជា​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 មាន​មនុស្ស​ខ្វាក់ភ្នែក និង​មនុស្ស​ខ្វិន​នាំគ្នា​ចូលមកជិត​ព្រះយេស៊ូវ​នៅក្នុង​ព្រះវិហារ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ពួក​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន​បាន​នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ក៏​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 មាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​ព្រះអង្គ​នៅ​ក្នុង​ព្រះ‌វិហារ ព្រះអង្គ​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ឯ​ពួក​មនុស្ស​ខ្វាក់ នឹង​មនុស្ស​ខ្វិន គេ​ក៏​មក​ឯ​ទ្រង់​ក្នុង​ព្រះ‌វិហារ ហើយ​ទ្រង់​ប្រោស​គេ​ឲ្យ​បាន​ជា​ទាំង​អស់

សូមមើលជំពូក ចម្លង

អាល់គីតាប

14 មាន​មនុស្ស​ខ្វាក់ និង​មនុស្ស​ខ្វិន នាំ​គ្នា​មក​រក​អ៊ីសា​នៅ​ក្នុង​ម៉ាស្ជិទ គាត់​ក៏​ប្រោស​គេ​ឲ្យ​ជា​ទាំង​អស់​គ្នា។

សូមមើលជំពូក ចម្លង




ម៉ាថាយ 21:14
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្ដែ​កាល​ពួក​សម្ដេច​សង្ឃ​ និង​គ្រូវិន័យ​បាន​ឃើញ​ការ​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ​ ទាំង​ក្មេងៗ​នាំ​គ្នា​ស្រែក​នៅ​ក្នុង​ព្រះ​វិហារ​ថា​ ហូសាណា​ដល់​ពូជពង្ស​ដាវីឌ​ ផង​នោះ​ ពួកគេ​ក៏​ទាស់ចិត្ដ​ជា​ខ្លាំង​


ព្រះអង្គ​បាន​យាង​ទៅ​ពាសពេញ​ស្រុក​កាលីឡេ​ បង្រៀន​នៅក្នុង​សាលា​ប្រជុំ​នានា​របស់​ពួកគេ​ ហើយ​ប្រកាស​ដំណឹងល្អ​អំពី​នគរ​ និង​បាន​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​ក្នុង​ចំណោម​ប្រជាជន​ឲ្យ​បាន​ជា​ផង‍។​


ព្រះយេស៊ូ​យាង​ទៅ​គ្រប់​ក្រុង​ និង​ភូមិ​ទាំង​អស់​ បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ​របស់​ពួកគេ​ ហើយ​បាន​ប្រកាស​ដំណឹង​ល្អ​អំពី​នគរ​ព្រះជាម្ចាស់​ ព្រម​ទាំង​ប្រោស​ជំងឺ​រោគា​គ្រប់​បែប​យ៉ាង​ឲ្យ​បាន​ជា។​


គឺ​អំពី​ព្រះយេស៊ូ​ជា​អ្នក​ក្រុង​ណាសារ៉ែត​ដែល​ព្រះជាម្ចាស់​បាន​តាំង​ព្រះអង្គ​ឡើង​ ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ និង​អំណាច​ ព្រមទាំង​អំពី​របៀប​ដែល​ព្រះយេស៊ូ​បាន​យាង​ទៅ​ធ្វើ​ការ​ល្អ​ និង​បាន​ប្រោស​អស់​អ្នក​ដែល​មាន​អារក្ស​សង្កត់​សង្កិន​ឲ្យ​បាន​ជា​ ព្រោះ​ព្រះជាម្ចាស់​គង់​ជាមួយ​ព្រះអង្គ។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម