ចូរអួតក្នុងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ចូរឲ្យចិត្តរបស់អ្នកដែលស្វែងរកព្រះយេហូវ៉ាបានអរសប្បាយឡើង!
ម៉ាថាយ 2:10 - ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញផ្កាយនោះ ពួកគេក៏មានអំណរអរសប្បាយយ៉ាងខ្លាំងក្រៃលែង។ Khmer Christian Bible កាលបានឃើញផ្កាយនោះ ពួកគេមានសេចក្ដីត្រេកអរ និងរីករាយជាខ្លាំង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលឃើញផ្កាយនោះឈប់ដូច្នោះ គេមានអំណរជាខ្លាំង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្តពន់ប្រមាណ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេមានសេចក្ដីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ អាល់គីតាប កាលហោរាចារ្យទាំងនោះឃើញផ្កាយ គេសប្បាយចិត្ដពន់ប្រមាណ |
ចូរអួតក្នុងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ។ ចូរឲ្យចិត្តរបស់អ្នកដែលស្វែងរកព្រះយេហូវ៉ាបានអរសប្បាយឡើង!
សូមឲ្យជាតិសាសន៍នានាអរសប្បាយ ហើយច្រៀងដោយអំណរ ដ្បិតព្រះអង្គនឹងជំនុំជម្រះបណ្ដាជនដោយសេចក្ដីយុត្តិធម៌ ហើយដឹកនាំជាតិសាសន៍នានានៅលើផែនដី។ សេឡា
ពួកគេចូលទៅក្នុងផ្ទះ ឃើញព្រះកុមារនៅជាមួយម៉ារាម្ដាយរបស់ព្រះអង្គ ក៏ក្រាបថ្វាយបង្គំព្រះអង្គ រួចពួកគេបើកហិបរតនសម្បត្តិរបស់ពួកគេ ថ្វាយតង្វាយជាមាស កំញាន និងជ័រល្វីងទេស ដល់ព្រះអង្គ។
ក្រោយពីទទួលរាជឱង្ការពីស្ដេចហើយ ពួកគេក៏ចាកចេញទៅ។ ពេលនោះ មើល៍! ផ្កាយដែលពួកគេបានឃើញនៅទិសខាងកើតនោះនាំមុខពួកគេ រហូតមកឈប់នៅលើកន្លែងដែលព្រះកុមារគង់នៅ។
ទូតសួគ៌នោះនិយាយនឹងពួកគេថា៖ “កុំខ្លាចឡើយ! ដ្បិតមើល៍! ខ្ញុំប្រកាសដល់អ្នករាល់គ្នានូវដំណឹងល្អនៃអំណរដ៏លើសលប់ ដែលនឹងមានដល់មនុស្សទាំងអស់។
ពួកអ្នកគង្វាលក៏ត្រឡប់ទៅវិញទាំងលើកតម្កើងសិរីរុងរឿង និងសរសើរតម្កើងព្រះ ដោយព្រោះសេចក្ដីទាំងអស់ដែលពួកគេបានឮ និងបានឃើញនោះ ដូចដែលទូតសួគ៌បានប្រាប់ពួកគេ។