លុះថ្ងៃទីប្រាំបីក្រោយពីអ៊ីសាកកូនប្រុសរបស់គាត់កើតមក អ័ប្រាហាំក៏ធ្វើពិធីកាត់ស្បែកឲ្យវា ដូចដែលព្រះបានបង្គាប់គាត់។
ម៉ាថាយ 19:14 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវក៏មានបន្ទូលថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់មនុស្សបែបនេះ”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលថា៖ «កុំឃាត់ពួកគេអី ចូរឲ្យក្មេងៗទាំងនេះមកឯខ្ញុំចុះ ដ្បិតនគរស្ថានសួគ៌ជារបស់មនុស្សដូចក្មេងៗទាំងនេះឯង» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗចូលមករកខ្ញុំចុះ កុំឃាត់ពួកគេឡើយ ដ្បិតព្រះរាជ្យនៃស្ថានសួគ៌ជារបស់មនុស្សដូចក្មេងទាំងនេះឯង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តែព្រះយេស៊ូមានព្រះបន្ទូលថា៖ «ទុកឲ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្តដូចក្មេងៗទាំងនេះប៉ុណ្ណោះ ដែលចូលក្នុងព្រះរាជ្យ*នៃស្ថានបរមសុខបាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះយេស៊ូវទ្រង់មានបន្ទូលថា ទុកឲ្យកូនក្មេងមកឯខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតនគរស្ថានសួគ៌មានសុទ្ធតែមនុស្សដូចវារាល់គ្នា អាល់គីតាប តែអ៊ីសាមានប្រសាសន៍ថា៖ «ទុកឲ្យក្មេងតូចៗមករកខ្ញុំចុះ កុំឃាត់វាឡើយ ដ្បិតមានតែអ្នកមានចិត្ដដូចក្មេងៗទាំងនេះប៉ុណ្ណោះដែលចូលក្នុងនគរ នៃអុលឡោះបាន»។ |
លុះថ្ងៃទីប្រាំបីក្រោយពីអ៊ីសាកកូនប្រុសរបស់គាត់កើតមក អ័ប្រាហាំក៏ធ្វើពិធីកាត់ស្បែកឲ្យវា ដូចដែលព្រះបានបង្គាប់គាត់។
ពេលនោះ ព្រះយេស៊ូវមានបន្ទូលថា៖“ព្រះបិតាជាព្រះអម្ចាស់នៃមេឃ និងផែនដីអើយ! ទូលបង្គំសូមសរសើរតម្កើងព្រះអង្គពីព្រោះព្រះអង្គបានលាក់សេចក្ដីទាំងនេះពីអ្នកមានប្រាជ្ញា និងអ្នកមានចំណេះដឹង គឺព្រះអង្គបានសម្ដែងសេចក្ដីទាំងនេះដល់កូនក្មេងវិញ។
ហើយមានបន្ទូលថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា លុះត្រាតែអ្នករាល់គ្នាប្រែគំនិតហើយបានដូចជាក្មេង ពុំនោះទេ អ្នករាល់គ្នានឹងចូលទៅក្នុងអាណាចក្រស្ថានសួគ៌មិនបានសោះឡើយ។
មានពរហើយ អ្នកដែលត្រូវគេបៀតបៀនដោយសារតែសេចក្ដីសុចរិត ដ្បិតអាណាចក្រស្ថានសួគ៌ជារបស់ពួកគេ។
នៅពេលទតឃើញដូច្នេះ ព្រះយេស៊ូវក៏ទាស់ព្រះទ័យ ហើយមានបន្ទូលនឹងពួកគេថា៖“ឲ្យក្មេងៗមកឯខ្ញុំចុះ កុំឃាត់ពួកវាឡើយ ដ្បិតអាណាចក្ររបស់ព្រះជារបស់មនុស្សបែបនេះ។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលមិនទទួលអាណាចក្ររបស់ព្រះដូចក្មេងទទួលទេ អ្នកនោះនឹងចូលទៅក្នុងអាណាចក្រនោះមិនបានសោះឡើយ”។
បងប្អូនអើយ កុំធ្វើជាកូនក្មេងក្នុងការយល់ដឹងឡើយ គឺក្នុងការអាក្រក់ ចូរធ្វើជាកូនក្មេង ហើយក្នុងការយល់ដឹង ចូរធ្វើជាមនុស្សពេញវ័យចុះ។