Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:14 - Khmer Christian Bible

14 ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេងៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេងៗ​ទាំង​នេះ​ឯង‍»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ឲ្យ​ក្មេង‍ៗ​មកឯ​ខ្ញុំ​ចុះ កុំ​ឃាត់​ពួកវា​ឡើយ ដ្បិត​អាណាចក្រស្ថានសួគ៌​ជា​របស់​មនុស្ស​បែបនេះ”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 តែ​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​ចូល​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​ពួក​គេ​ឡើយ ដ្បិត​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​ជា​របស់​មនុស្ស​ដូច​ក្មេង​ទាំង​នេះ​ឯង»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 តែ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ត​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ ដែល​ចូល​ក្នុង​ព្រះ‌រាជ្យ*​នៃ​ស្ថាន​បរម‌សុខ​បាន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 នោះ​ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​ថា ទុក​ឲ្យ​កូន​ក្មេង​មក​ឯ​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​នគរ​ស្ថាន‌សួគ៌​មាន​សុទ្ធ​តែ​មនុស្ស​ដូច​វា​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

14 តែ​អ៊ីសា​មាន​ប្រសាសន៍​ថា៖ «ទុក​ឲ្យ​ក្មេង​តូចៗ​មក​រក​ខ្ញុំ​ចុះ កុំ​ឃាត់​វា​ឡើយ ដ្បិត​មាន​តែ​អ្នក​មាន​ចិត្ដ​ដូច​ក្មេងៗ​ទាំង​នេះ​ប៉ុណ្ណោះ​ដែល​ចូល​ក្នុង​នគរ នៃ​អុលឡោះ​បាន»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:14
18 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​ពី​មាន​បន្ទូល​ឆ្លើយ​នៅ​ពេល​នោះ​ហើយ​ ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «ឱ​ព្រះវរបិតា​ជា​ម្ចាស់​ស្ថានសួគ៌​ និង​ផែនដី​អើយ!​ ខ្ញុំ​សរសើរ​តម្កើង​ព្រះអង្គ​ ព្រោះ​ព្រះអង្គ​បាន​លាក់​សេចក្ដី​ទាំង​នេះ​ពី​មនុស្ស​មាន​ប្រាជ្ញា​ និង​មនុស្ស​ឈ្លាសវៃ​ ប៉ុន្ដែ​បើក​សំដែង​ដល់​ទារក​វិញ​


រួច​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ ដរាប​ណា​អ្នក​រាល់គ្នា​មិន​ប្រែ​ចិត្ដ​ និង​ត្រលប់​ដូច​ជា​កូនក្មេង​ទេ​នោះ​ អ្នក​រាល់គ្នា​មិន​អាច​ចូល​ទៅ​ក្នុង​នគរ​ស្ថានសួគ៌​បាន​ជា​ដាច់​ខាត​


កាល​ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ក្មេងៗ​រួច​ហើយ​ ក៏​យាង​ចេញ​ពី​ទីនោះ​ទៅ។​


មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​ព្រោះ​តែ​សេចក្ដី​សុចរិត​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នក​ទាំង​នោះ។​


«មាន​ពរ​ហើយ​ អស់​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ខាង​ឯ​វិញ្ញាណ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នក​ទាំង​នោះ។​


កាល​ទត​ឃើញ​ដូច្នេះ​ ព្រះយេស៊ូ​ទាស់​ចិត្ដ​យ៉ាង​ខ្លាំង​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «កុំ​ឃាត់​ពួកគេ​អី​ ចូរ​ឲ្យ​ក្មេង​ៗ​ទាំង​នេះ​មក​ឯ​ខ្ញុំ​ចុះ​ ដ្បិត​នគរ​ព្រះជា​ម្ចាស់​ជា​របស់​មនុស្ស​ដូច​ជា​ក្មេងៗ​ទាំង​នេះ​


ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ បើ​អ្នក​ណា​មិន​ទទួល​យក​នគរ​ព្រះជាម្ចាស់​ដូច​ជា​កូនក្មេង​ នោះ​មិន​អាច​ចូល​ក្នុង​នគរ​ព្រះជាម្ចាស់​បាន​ឡើយ»​


បងប្អូន​អើយ!​ ​កុំ​ឲ្យ​នៅ​ក្មេង​ខ្ចី​ខាង​ឯ​គំនិត​ឡើយ​ បើ​ខាង​ឯ​សេចក្ដី​អាក្រក់​ ចូរ​ឲ្យ​នៅ​ជា​ទារក​ចុះ​ ប៉ុន្ដែ​ខាង​ឯ​ការ​យល់​ដឹង​ ចូរ​ឲ្យ​ពេញ​វ័យ​ឡើង។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម