ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។
ម៉ាថាយ 19:13 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ មានគេនាំក្មេងៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើពួកវា និងអធិស្ឋានឲ្យ។ ប៉ុន្តែពួកសិស្សស្ដីឲ្យអ្នកទាំងនោះ។ Khmer Christian Bible បន្ទាប់មក គេនាំក្មេងៗមកឯព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្ដលើពួកវា និងអធិស្ឋានឲ្យ ប៉ុន្ដែពួកសិស្សបានស្ដីបន្ទោសពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក មានគេនាំក្មេងតូចៗមកជិតព្រះអង្គ ដើម្បីឲ្យព្រះអង្គដាក់ព្រះហស្តលើ ហើយអធិស្ឋានឲ្យ តែពួកសិស្សបានបន្ទោសអ្នកទាំងនោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សម្នានាំក្មេងតូចៗមកឲ្យព្រះយេស៊ូដាក់ព្រះហស្ដលើវា និងអធិស្ឋាន*ឲ្យ។ ពួកសិស្ស*ស្ដីបន្ទោសអ្នកទាំងនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ មានគេនាំក្មេងតូចៗមកឯទ្រង់ ដើម្បីឲ្យទ្រង់ដាក់ព្រះហស្តអធិស្ឋានឲ្យវា តែពួកសិស្សបន្ទោសដល់គេ អាល់គីតាប មានមនុស្សម្នានាំក្មេងតូចៗ មកឲ្យអ៊ីសាដាក់ដៃលើវា និងទូរអាឲ្យ។ ពួកសិស្សស្ដីបន្ទោសអ្នកទាំងនោះ |
ក្រោយពីការទាំងនេះ មានគេប្រាប់យ៉ូសែបថា៖ “មើល៍! ឪពុករបស់លោកកំពុងឈឺ”។ គាត់ក៏យកកូនប្រុសទាំងពីររបស់គាត់ទៅជាមួយគាត់ គឺម៉ាណាសេ និងអេប្រាអិម។
ពេត្រុសក៏នាំព្រះអង្គមកក្បែរ ហើយចាប់ផ្ដើមបន្ទោសព្រះអង្គថា៖ “គ្មានផ្លូវទេ ព្រះអម្ចាស់អើយ! ការនេះនឹងមិនកើតឡើងដល់ព្រះអង្គសោះឡើយ”។
ពោលគឺ មានមនុស្សលីវខ្លះដែលកើតមកដូច្នេះពីផ្ទៃម្ដាយ; មានមនុស្សលីវខ្លះដែលត្រូវបានធ្វើឲ្យទៅជាមនុស្សលីវដោយអ្នកផ្សេង; ហើយក៏មានមនុស្សលីវខ្លះដែលធ្វើជាមនុស្សលីវដោយខ្លួនឯង ដើម្បីអាណាចក្រស្ថានសួគ៌។ អ្នកដែលអាចទទួលយកបាន ក៏ទទួលយកចុះ”។
ហ្វូងមនុស្សស្ដីឲ្យពួកគេនៅស្ងៀម ប៉ុន្តែពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ “ព្រះអម្ចាស់ បុត្រដាវីឌអើយ! សូមអាណិតមេត្តាយើងខ្ញុំផង!”។
ដ្បិតសេចក្ដីសន្យានេះ គឺសម្រាប់អ្នករាល់គ្នា និងកូនចៅរបស់អ្នករាល់គ្នា ព្រមទាំងមនុស្សទាំងអស់ដែលនៅឆ្ងាយផង គឺអ្នកណាក៏ដោយដែលព្រះអម្ចាស់ជាព្រះនៃយើងបានត្រាស់ហៅ”។
ដ្បិតប្ដីដែលមិនជឿ ត្រូវបានជម្រះឲ្យទៅជាវិសុទ្ធតាមរយៈប្រពន្ធហើយ ហើយប្រពន្ធដែលមិនជឿក៏ត្រូវបានជម្រះឲ្យទៅជាវិសុទ្ធតាមរយៈប្ដីដែរ។ បើមិនដូច្នោះទេ កូនៗរបស់អ្នករាល់គ្នាក៏សៅហ្មងដែរ ប៉ុន្តែតាមពិតពួកគេបានជាវិសុទ្ធហើយ។