Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:13 - Khmer Christian Bible

13 បន្ទាប់​មក​ គេ​នាំ​ក្មេងៗ​មក‍​ឯ​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះអង្គ​ដាក់​ព្រះហស្ដ​លើ​ពួកវា​ និង​អធិស្ឋាន​ឲ្យ​ ប៉ុន្ដែ​ពួក​សិស្ស​បាន​ស្ដី​បន្ទោស​ពួកគេ។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 ពេលនោះ មាន​គេ​នាំ​ក្មេង​ៗ​មក​រក​ព្រះយេស៊ូវ ដើម្បីឲ្យ​ព្រះអង្គ​ដាក់​ព្រះហស្ត​លើ​ពួកវា និង​អធិស្ឋាន​ឲ្យ​។ ប៉ុន្តែ​ពួក​សិស្ស​ស្ដីឲ្យ​អ្នកទាំងនោះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 បន្ទាប់​មក មាន​គេ​នាំ​ក្មេង​តូចៗ​មក​ជិត​ព្រះ‌អង្គ ដើម្បី​ឲ្យ​ព្រះ‌អង្គ​ដាក់​ព្រះ‌ហស្ត​លើ ហើយ​អធិស្ឋាន​ឲ្យ តែ​ពួក​សិស្ស​បាន​បន្ទោស​អ្នក​ទាំង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ​មក​ឲ្យ​ព្រះ‌យេស៊ូ​ដាក់​ព្រះ‌ហស្ដ​លើ​វា និង​អធិស្ឋាន*​ឲ្យ។ ពួក​សិស្ស*​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 លំដាប់​នោះ មាន​គេ​នាំ​ក្មេង​តូចៗ​មក​ឯ​ទ្រង់ ដើម្បី​ឲ្យ​ទ្រង់​ដាក់​ព្រះ‌ហស្ត​អធិស្ឋាន​ឲ្យ​វា តែ​ពួក​សិស្ស​បន្ទោស​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

13 មាន​មនុស្ស‌ម្នា​នាំ​ក្មេង​តូចៗ មក​ឲ្យ​អ៊ីសា​ដាក់​ដៃ​លើ​វា និង​ទូរអា​ឲ្យ។ ពួក​សិស្ស​ស្ដី​បន្ទោស​អ្នក​ទាំង​នោះ

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:13
15 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ពេត្រុស​នាំ​ព្រះអង្គ​ទៅ​ដាច់​ដោយ​ឡែក​ពី​គេ រួច​ក៏​ចាប់​ផ្ដើម​ទូល​ជំទាស់​ព្រះអង្គ​ថា៖​ «ព្រះអម្ចាស់​អើយ‍!​ សូម​មេត្ដា​អាណិត​ផង​ចុះ​ ការ​នេះ​នឹង​មិន​កើត​ឡើង​ចំពោះ​ព្រះអង្គ​ជា​ដាច់​ខាត»​


ដ្បិត​មនុស្ស​ខ្លះ​ជា​មនុស្ស​កម្រៀវ​តាំង​ពី​កំណើត​មក​ និង​អ្នក​ផ្សេង​ទៀត​ ជា​មនុស្ស​កម្រៀវ​ដោយសារ​គេ​ក្រៀវ​ ហើយ​ក៏​មាន​មនុស្ស​កម្រៀវ​ដែល​ក្រៀវ​ខ្លួន​ឯង​ដោយ​ព្រោះ​តែ​នគរ​ស្ថានសួគ៌។​ ដូច្នេះ​ អ្នក​ដែល​អាច​ទទួល​យក​បាន​ ចូរ​ទទួល​យក​ចុះ‍»។​


ប៉ុន្ដែ​បណ្ដាជន​បាន​បន្ទោស​អ្នក​ទាំង​ពីរ​នោះ​ឲ្យ​ពួកគេ​នៅ​ស្ងៀម​ ប៉ុន្ដែ​ពួកគេ​ស្រែក​ថែម​ទៀត​ថា៖​ «ឱ​ព្រះអម្ចាស់​ជា​ពូជពង្ស​ដាវីឌ​អើយ!​ សូម​មេត្តា​យើង​ផង!»​


ព្រោះ​សេចក្ដី​សន្យា​នេះ​សម្រាប់​អ្នក​រាល់គ្នា​ និង​កូនចៅ​របស់​អ្នក​រាល់គ្នា​ ព្រមទាំង​សម្រាប់​អស់​អ្នក​នៅ​ឆ្ងាយ​ គឺ​អស់​អ្នក​ដែល​ព្រះអម្ចាស់​ជា​ព្រះ​របស់​យើង​បាន​ត្រាស់ហៅ​មក​ឯ​ព្រះអង្គ​ផ្ទាល់»។​


ដ្បិត​ប្ដី​ដែល​មិន​ជឿ​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្រពន្ធ​ រីឯ​ប្រពន្ធ​ដែល​មិន​ជឿ​ក៏​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​ដោយសារ​ប្ដី​ដែរ​ បើ​មិន​ដូច្នោះ​ទេ​ កូន​របស់​អ្នក​រាល់គ្នា​មិន​បរិសុទ្ធ​ឡើយ​ ប៉ុន្ដែ​ពេល​នេះ​ពួកគេ​បរិសុទ្ធ​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម