ដ្បិតអ្នកណាក៏ដោយដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។
ម៉ាថាយ 16:26 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ប្រសិនបើមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែអន្តរាយព្រលឹងរបស់ខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើមនុស្សអាចយកអ្វីមកប្ដូរនឹងព្រលឹងរបស់ខ្លួនបាន? Khmer Christian Bible បើមនុស្សម្នាក់ទទួលបានពិភពលោកទាំងមូល ប៉ុន្ដែបាត់បង់ជីវិតរបស់ខ្លួន តើមានប្រយោជន៍អ្វី? តើមនុស្សយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតបើមនុស្សម្នាក់បានពិភពលោកទាំងមូល តែបាត់បង់ជីវិត តើនឹងមានប្រយោជន៍អ្វីដល់អ្នកនោះ? ឬតើគេនឹងយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើមនុស្សម្នាក់បានពិភពលោកទាំងមូលមកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតបើមនុស្សណានឹងបានលោកីយទាំងមូល តែបាត់ព្រលឹងទៅ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ ឬតើមនុស្សនឹងយកអ្វីទៅដូរ ឲ្យបានព្រលឹងខ្លួនវិញ អាល់គីតាប បើមនុស្សម្នាក់បានពិភពលោកទាំងមូល មកធ្វើជាសម្បត្តិរបស់ខ្លួន តែបាត់បង់ជីវិត នោះនឹងមានប្រយោជន៍អ្វី? តើមនុស្សអាចយកអ្វីមកប្ដូរនឹងជីវិតរបស់ខ្លួនបាន? |
ដ្បិតអ្នកណាក៏ដោយដែលចង់រក្សាជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកណាក៏ដោយដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។
ដ្បិតកូនមនុស្សរៀបនឹងមកជាមួយបណ្ដាទូតសួគ៌របស់លោក ទាំងប្រកបដោយសិរីរុងរឿងរបស់ព្រះបិតា ហើយពេលនោះលោកនឹងឲ្យរង្វាន់ដល់ម្នាក់ៗតាមអំពើរបស់ខ្លួន។
ប្រសិនបើភ្នែកស្ដាំរបស់អ្នក ធ្វើឲ្យអ្នកជំពប់ដួល ចូរខ្វេះវាចេញ ហើយបោះចោលទៅ! ដ្បិតដែលបាត់អវយវៈមួយរបស់អ្នក ប៉ុន្តែរូបកាយទាំងមូលមិនត្រូវទម្លាក់ទៅក្នុងស្ថាននរក ជាការប្រសើរជាងសម្រាប់អ្នក។
“ប៉ុន្តែព្រះមានបន្ទូលនឹងគាត់ថា: ‘មនុស្សល្ងីល្ងើអើយ! នៅយប់នេះ ព្រលឹងរបស់អ្នកនឹងត្រូវទារពីអ្នកវិញហើយ។ ចុះអ្វីៗដែលអ្នកបានរៀបចំទុកនោះ នឹងទៅជារបស់នរណាវិញ?’។
“ប៉ុន្តែអ័ប្រាហាំនិយាយថា: ‘កូនអើយ ចូរនឹកចាំថា នៅក្នុងជីវិតរបស់កូន កូនទទួលបានសុភមង្គលយ៉ាងណា ហើយឡាសារបានរងទុក្ខយ៉ាងណា។ ប៉ុន្តែឥឡូវនេះ គាត់កំពុងទទួលការកម្សាន្តចិត្តនៅទីនេះ រីឯកូនវិញ កូនកំពុងរងទុក្ខវេទនា។
ជាការពិត ការដែលមនុស្សម្នាក់បានពិភពលោកទាំងមូល ប៉ុន្តែបាត់បង់ឬអន្តរាយខ្លួន តើមានប្រយោជន៍អ្វីដល់អ្នកនោះ?