Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 16:26 - Khmer Christian Bible

26 បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភពលោក​ទាំង​មូល​ ប៉ុន្ដែ​បាត់​បង់​ជីវិត​របស់​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​ តើ​មនុស្ស​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 ជាការពិត ប្រសិនបើ​មនុស្ស​ម្នាក់​បាន​ពិភពលោក​ទាំងមូល ប៉ុន្តែ​អន្តរាយ​ព្រលឹងរបស់​ខ្លួន តើ​មានប្រយោជន៍​អ្វី​ដល់អ្នកនោះ​? ឬ​តើ​មនុស្ស​អាច​យក​អ្វី​មកប្ដូរ​នឹង​ព្រលឹង​របស់​ខ្លួន​បាន​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 ដ្បិត​បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល តែ​បាត់​បង់​ជីវិត តើ​នឹង​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ? ឬ​តើ​គេ​នឹង​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល​មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

26 បើ​មនុស្ស​ម្នាក់​បាន​ពិភព​លោក​ទាំង​មូល មក​ធ្វើ​ជា​សម្បត្តិ​របស់​ខ្លួន តែ​បាត់​បង់​ជីវិត នោះ​នឹង​មាន​ប្រយោជន៍​អ្វី? តើ​មនុស្ស​អាច​យក​អ្វី​មក​ប្ដូរ​នឹង​ជីវិត​របស់​ខ្លួន​បាន?

សូមមើលជំពូក ចម្លង




ម៉ាថាយ 16:26
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​អ្នកណា​ដែល​ចង់​រក្សា​ជីវិត​របស់​ខ្លួន​ អ្នក​នោះ​នឹង​បាត់​ជីវិត​ទៅ​ ប៉ុន្ដែ​អ្នកណា​ដែល​បាត់​បង់​ជីវិត​ដោយ​ព្រោះ​ខ្ញុំ​ អ្នក​នោះ​នឹង​បាន​ជីវិត​វិញ​


ព្រោះ​កូនមនុស្ស​នឹង​មក​នៅ​ក្នុង​សិរី​រុងរឿង​នៃ​ព្រះវរបិតា​របស់​លោក​ជាមួយ​ពួក​ទេវតា​របស់​លោក​ រួច​ពេល​នោះ​លោក​នឹង​សង​ដល់​ម្នាក់ៗ​តាម​ការ​ប្រព្រឹត្ដិ​របស់​គេ​


បើ​ភ្នែក​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​ខ្វេះ​វា​ចោល​ទៅ​ ដ្បិត​បើ​អ្នក​បាត់​បង់​អវយរៈ​មួយ​ ប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ស្ថាន​នរក។​


ប៉ុន្ដែ​ព្រះជាម្ចាស់​បាន​មាន​បន្ទូល​ទៅ​គាត់​ថា​ មនុស្ស​ល្ងង់!​ នៅ​យប់​នេះ​យើង​ដក​យក​ជីវិត​របស់​អ្នក​ចេញ​ពី​អ្នក​ហើយ​ ដូច្នេះ​តើ​អ្វីៗ​ដែល​អ្នក​បាន​បម្រុង​ទុក​នឹង​ត្រលប់​ជា​របស់​អ្នកណា?​


លោក​អ័ប្រាហាំ​ក៏​ប្រាប់​គាត់​វិញ​ថា​ កូន​អើយ!​ ចូរ​ចាំ​ថា​ កូន​បាន​ទទួល​របស់​ល្អៗ​រួច​ហើយ​កាល​កូន​នៅ​មាន​ជីវិត​ ឯ​ឡាសារ​វិញ​អភ័ព្វ​ណាស់​ ប៉ុន្ដែ​ឥឡូវ​នេះ​ គាត់​ត្រូវ​ទទួល​សេចក្ដី​ក្សេម​ក្សាន្ដ​នៅ​ទីនេះ​ ឯ​កូន​វិញ​ ត្រូវ​រងទុក្ខ​វេទនា។​


បើ​មនុស្ស​ម្នាក់​ទទួល​បាន​ពិភព​លោក​ទាំងមូល​ តែ​ត្រូវ​វិនាស​ ឬ​បាត់បង់​ជីវិត​ខ្លួន​ តើ​មាន​ប្រយោជន៍​អ្វី?​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម