ម៉ាថាយ 14:8 - ព្រះគម្ពីរខ្មែរសាកល ដោយត្រូវម្ដាយបញ្ចុះបញ្ចូល នាងក៏ទូលថា៖ “សូមប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះផង”។ Khmer Christian Bible ដោយសារម្ដាយនាងបញ្ចេះ នាងក៏ទូលសុំថា៖ «សូមប្រទានក្បាលយ៉ូហាន អ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់នៅទីនេះ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងបានទូលទៅស្ដេច តាមពាក្យបញ្ចេះពីមាតារបស់នាងថា៖ «សូមទ្រង់ប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទូលទៅស្ដេចវិញ តាមពាក្យបង្គាប់របស់មាតាថា៖ «សូមព្រះករុណាប្រទានក្បាលរបស់យ៉ូហានបាទីស្ដ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែមាតានាងបានបញ្ចេះឲ្យទូលថា សូមប្រទានក្បាលយ៉ូហាន-បាទីស្ទ ដាក់លើថាសមកឲ្យខ្ញុំម្ចាស់នៅទីនេះ អាល់គីតាប នាងជម្រាបទៅស្ដេចវិញ តាមពាក្យបង្គាប់របស់ម្តាយថា៖ «សូមស្តេចប្រទានក្បាលរបស់យ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកដាក់លើថាសមកឲ្យខ្ញុំ!»។ |
មនុស្សបង្ហូរឈាមស្អប់មនុស្សឥតខ្ចោះ រីឯមនុស្សទៀងត្រង់វិញ ខ្វល់ខ្វាយអំពីព្រលឹងរបស់អ្នកនោះ។
ហើយយកក្បាលរបស់គាត់ដាក់លើថាសមកឲ្យក្មេងស្រីនោះ នាងក៏យកទៅឲ្យម្ដាយរបស់នាង។
ដូច្នេះហេរ៉ូឌក៏សន្យាដោយពាក្យសម្បថថា អ្វីក៏ដោយដែលនាងសុំ ទ្រង់នឹងប្រទានឲ្យនាង។
ស្ដេចក៏ពិបាកព្រះទ័យ ប៉ុន្តែដោយសារតែពាក្យសម្បថ និងដោយសារតែភ្ញៀវរួមតុអាហារ ទ្រង់ក៏បញ្ជាឲ្យគេប្រគល់ដល់នាង
នាងចេញទៅសួរម្ដាយនាងថា៖ “តើខ្ញុំគួរសុំអ្វី?”។ ម្ដាយនាងឆ្លើយថា៖ “ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក!”។
នាងក៏ប្រញាប់ចូលទៅឯស្ដេចភ្លាម ហើយទូលសុំថា៖ “ខ្ញុំម្ចាស់ចង់ឲ្យព្រះករុណាប្រទានក្បាលយ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក ដាក់លើថាសឲ្យខ្ញុំម្ចាស់ឥឡូវនេះផង”។
ហើយយកក្បាលរបស់គាត់ដាក់លើថាសមកឲ្យក្មេងស្រីនោះ ក្មេងស្រីក៏យកទៅឲ្យម្ដាយរបស់នាង។