ម៉ាថាយ 14:35 - ព្រះគម្ពីរខ្មែរសាកល មនុស្សនៅកន្លែងនោះក៏ស្គាល់ព្រះអង្គ ហើយពួកគេបញ្ជូនដំណឹងទៅទូទាំងតំបន់ជុំវិញនោះ រួចនាំអស់អ្នកដែលមានជំងឺមករកព្រះអង្គ Khmer Christian Bible ពេលមនុស្សនៅកន្លែងនោះស្គាល់ព្រះអង្គ ពួកគេក៏ជូនដំណឹងទៅដល់ស្រុកទាំងអស់នៅជុំវិញនោះ រួចពួកគេនាំមនុស្សទាំងអស់ដែលមានជំងឺមកឯព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយពីប្រជាជននៅទីនោះបានស្គាល់ព្រះអង្គ គេក៏យកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់នោះទាំងមូល ហើយនាំយកអស់អ្នកដែលមានជំងឺមករកព្រះអង្គ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកស្រុកនោះស្គាល់ព្រះអង្គភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកមនុស្សនៅទីនោះបានចំណាំស្គាល់ទ្រង់ ហើយគេចាត់ឲ្យទៅគ្រប់ក្នុងស្រុកជុំវិញ នាំយកមនុស្សទាំងប៉ុន្មាន ដែលមានជំងឺមកឯទ្រង់ អាល់គីតាប អ្នកស្រុកនោះស្គាល់គាត់ភ្លាម ហើយយកដំណឹងទៅផ្សព្វផ្សាយពាសពេញតំបន់ទាំងមូល។ គេនាំអ្នកជំងឺទាំងអស់មករកអ៊ីសា |
ហើយទូលអង្វរព្រះអង្គដើម្បីឲ្យពួកគេបានគ្រាន់តែពាល់ជាយព្រះពស្ត្ររបស់ព្រះអង្គប៉ុណ្ណោះ។ អ្នកណាក៏ដោយដែលបានពាល់ក៏បានជាសះស្បើយ៕
គេរត់ពាសពេញទូទាំងតំបន់នោះ ហើយចាប់ផ្ដើមយកកន្ទេល សែងអ្នកមានជំងឺទៅកន្លែងដែលពួកគេឮថាព្រះអង្គគង់នៅ។
លុះស្គាល់ថាជាសំឡេងរបស់ពេត្រុស នាងអរសប្បាយពេក មិនបានបើកទ្វារឲ្យទេ បែរជារត់ចូលទៅប្រាប់ទាំងអស់គ្នាថាពេត្រុសឈរនៅមាត់ទ្វារ។
ពួកគេក៏មើលគាត់ស្គាល់ ថាគាត់ជាម្នាក់ដែលអង្គុយសុំទាននៅទ្វារសោភ័ណនៃព្រះវិហារ នោះពួកគេក៏ពេញដោយភាពភ្ញាក់ផ្អើល និងភាពស្ញប់ស្ញែងចំពោះហេតុការណ៍ដែលបានកើតឡើងដល់គាត់។