Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 6:55 - ព្រះគម្ពីរខ្មែរសាកល

55 គេ​រត់ពាសពេញ​ទូទាំង​តំបន់​នោះ ហើយ​ចាប់ផ្ដើម​យក​កន្ទេល សែង​អ្នកមានជំងឺ​ទៅ​កន្លែងដែល​ពួកគេ​ឮ​ថា​ព្រះអង្គ​គង់នៅ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

55 ពួកគេ​រត់​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​តំបន់​ទាំង​មូល​ ហើយ​ចាប់​ផ្ដើម​សែង​អ្នក​ជំងឺ​លើ​កន្ទេល​ ទៅ​កន្លែង​ដែល​គេ​ឮ​ថា​ព្រះអង្គ​នៅ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

55 ហើយ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់​នោះ​ទាំង​មូល រួច​ចាប់​ផ្ដើម​នាំ​អ្នក​ជំងឺ​ដេក​លើកន្ទេល មក​កាន់​កន្លែង​ដែល​គេ​ឮ​ថា​ព្រះ‌អង្គ​គង់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

55 គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់ ហើយ​នាំ​គ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង ដែល​គេ​ឮ​ថា​ព្រះអង្គ​គង់​នៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

55 ហើយ​រត់​ទៅ​គ្រប់​ក្នុង​ស្រុក​ជុំ‌វិញ តាំង​សែង​មនុស្ស​ជំងឺ​ដេក​លើ​ពូក​មក​ឯ​ទ្រង់ នៅ​កន្លែង​ត្រង់​ណា​ដែល​គេ​ឮ​ថា​ទ្រង់​គង់​នៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

55 គេ​រត់​ទៅ​គ្រប់​កន្លែង​ក្នុង​តំបន់ ហើយ​នាំ​គ្នា​សែង​អ្នក​ជំងឺ​ទៅ​កន្លែង​ដែល​គេ​ឮ​ថា​អ៊ីសា​នៅ។

សូមមើលជំពូក ចម្លង




ម៉ាកុស 6:55
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដំណឹង​អំពី​ព្រះអង្គ​បាន​ឮសុសសាយ​ពេញ​ស៊ីរី​ទាំងមូល​។ គេ​នាំ​អស់អ្នកដែល​មានជំងឺ គឺ​មនុស្ស​ដែល​ឈឺចាប់ខ្លាំង​ដោយ​រោគា​ផ្សេងៗ មនុស្ស​អារក្សចូល មនុស្ស​ឆ្កួតជ្រូក និង​មនុស្សស្លាប់មួយចំហៀងខ្លួន មក​រក​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​ប្រោស​ពួកគេ​ឲ្យជា​។


កាល​ពួកគេ​ឡើង​ពី​ទូក ប្រជាជន​ក៏​ស្គាល់​ព្រះអង្គ​ភ្លាម​។


នៅ​ទីណាក៏ដោយដែល​ព្រះអង្គ​យាង​ចូល មិនថា​ក្នុង​ភូមិ ក្នុង​ទីក្រុង ឬ​តាម​ជនបទ ពួកគេ​តែងតែ​ដាក់​ពួក​អ្នកជំងឺ​តាម​ផ្សារ ហើយ​ទូល​អង្វរ​ព្រះអង្គ​ដើម្បីឲ្យ​ពួកគេ​បាន​គ្រាន់តែ​ពាល់​ជាយ​ព្រះពស្ត្រ​របស់​ព្រះអង្គ​ប៉ុណ្ណោះ​។ អ្នកណាក៏ដោយដែល​បាន​ពាល់​ព្រះអង្គ ក៏​បាន​ជាសះស្បើយ​៕


រហូតដល់​គេបាន​សែង​ពួក​អ្នកជំងឺ​មក​ឯ​ផ្លូវ​នានា ហើយ​ដាក់​ពួកគេ​នៅលើ​គ្រែ និង​កន្ទេល ដើម្បី​កាលណា​ពេត្រុស​ដើរកាត់ យ៉ាងហោចណាស់​ក៏​ស្រមោល​របស់គាត់​ចោល​លើ​អ្នកខ្លះ​ក្នុង​ពួកគេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម