មានអ្នកដែលឲ្យដោយចិត្តទូលាយ ក៏នៅតែចម្រើនឡើងថែមទៀត; មានអ្នកដែលបង្ខាំងទុកអ្វីដែលត្រូវឲ្យ ក៏មានតែភាពខ្វះខាត។
ម៉ាថាយ 14:16 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែព្រះយេស៊ូវមានបន្ទូលថា៖“ពួកគេមិនចាំបាច់ទៅទេ ចូរអ្នករាល់គ្នាឲ្យអ្វីដល់ពួកគេហូបចុះ”។ Khmer Christian Bible តែព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «មិនចាំបាច់ឲ្យពួកគេទៅទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅគេថា៖ «មិនចាំបាច់ឲ្យគេទៅណាទេ ចូរអ្នករាល់គ្នាឲ្យអាហារគេបរិភោគផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ព្រះយេស៊ូមានព្រះបន្ទូលទៅកាន់សិស្សថា៖ «មិនបាច់ឲ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែព្រះយេស៊ូវទ្រង់ឆ្លើយថា មិនចាំបាច់ឲ្យគេទៅទេ ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ អាល់គីតាប ប៉ុន្ដែ អ៊ីសាមានប្រសាសន៍ទៅកាន់សិស្សថា៖ «មិនបាច់ឲ្យគេត្រឡប់ទៅវិញទេ ចូរអ្នករាល់គ្នាយកម្ហូបអាហារឲ្យគេបរិភោគទៅ»។ |
មានអ្នកដែលឲ្យដោយចិត្តទូលាយ ក៏នៅតែចម្រើនឡើងថែមទៀត; មានអ្នកដែលបង្ខាំងទុកអ្វីដែលត្រូវឲ្យ ក៏មានតែភាពខ្វះខាត។
ចូរចែកចំណែកជាប្រាំពីរ ឬជាប្រាំបីចុះ ដ្បិតអ្នកមិនដឹងថាមហន្តរាយអ្វីនឹងកើតមាននៅលើផែនដីឡើយ។
លុះដល់ពេលល្ងាច ពួកសិស្សចូលមកជិតព្រះយេស៊ូវ ទូលថា៖ “កន្លែងនេះស្ងាត់ដាច់ពីគេ ម៉ោងក៏ជ្រុលហើយ។ សូមឲ្យហ្វូងមនុស្សទៅវិញទៅ ដើម្បីឲ្យពួកគេទៅតាមភូមិនានា ទិញអាហារសម្រាប់ខ្លួនឯង”។
ពួកសិស្សក៏ទូលព្រះអង្គថា៖ “យើងខ្ញុំគ្មានអ្វីនៅទីនេះទេ ក្រៅពីនំប៉័ងប្រាំ និងត្រីពីរប៉ុណ្ណោះ”។
យ៉ូហានឆ្លើយនឹងពួកគេថា៖ “អ្នកណាដែលមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកណាដែលមានអាហារ ក៏ត្រូវធ្វើដូចគ្នាដែរ”។
ដ្បិតអ្នកខ្លះស្មានថា ដោយសារយូដាសកាន់ថង់ប្រាក់ បានជាព្រះយេស៊ូវមានបន្ទូលនឹងគាត់ឲ្យទៅទិញអ្វីដែលត្រូវការសម្រាប់ពិធីបុណ្យ ឬក៏ឲ្យទៅចែកអ្វីដល់អ្នកក្រ។