ប៉ុន្តែនៅពេលគេដេកលក់ សត្រូវរបស់លោកបានមក ហើយសាបព្រោះស្រងែក្នុងចំណោមស្រូវសាលី រួចចេញបាត់ទៅ។
ម៉ាថាយ 13:27 - ព្រះគម្ពីរខ្មែរសាកល ពួកបាវបម្រើរបស់ម្ចាស់ស្រែក៏ចូលមកជិត សួរលោកថា: ‘លោកម្ចាស់! តើលោកមិនបានសាបព្រោះគ្រាប់ពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?’។ Khmer Christian Bible ពួកបាវបម្រើក៏ចូលមកប្រាប់ម្ចាស់ស្រែថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមានមកពីណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ផ្ទះថា "លោកម្ចាស់! តើលោកមិនបានព្រោះពូជល្អក្នុងស្រែរបស់លោកទេឬ? ចុះស្រងែទាំងនេះមកពីណា?" ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថា: “លោកម្ចាស់! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកបាវរបស់ថៅកែនោះ គេមកជំរាបថា លោកម្ចាស់ តើលោកមិនបានព្រោះពូជល្អ នៅស្រែរបស់លោកទេឬអី ដូច្នេះ តើស្រងែនេះកើតពីណាមក អាល់គីតាប ពួកអ្នកបម្រើចូលមកជម្រាបម្ចាស់ស្រែថាៈ “លោក! លោកបានព្រោះតែគ្រាប់ពូជល្អក្នុងស្រែសោះ ចុះស្រងែនេះមកពីណា?”។ |
ប៉ុន្តែនៅពេលគេដេកលក់ សត្រូវរបស់លោកបានមក ហើយសាបព្រោះស្រងែក្នុងចំណោមស្រូវសាលី រួចចេញបាត់ទៅ។
“ម្ចាស់ក៏និយាយនឹងពួកគេថា: ‘គឺសត្រូវទេតើ ដែលធ្វើការនេះ’។ “ពួកបាវបម្រើក៏សួរលោកថា: ‘បើដូច្នេះ តើលោកចង់ឲ្យយើងខ្ញុំទៅប្រមូលស្រងែទាំងនោះឬទេ?’។
“អាណាចក្រស្ថានសួគ៌ប្រៀបដូចជាម្ចាស់ចម្ការម្នាក់ ដែលចេញទៅតាំងពីព្រលឹម ដើម្បីជួលកម្មករសម្រាប់ចម្ការទំពាំងបាយជូររបស់លោក។
បងប្អូនអើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាឲ្យប្រុងប្រយ័ត្ននឹងពួកអ្នកដែលបង្កការបាក់បែក និងបង្កហេតុបណ្ដាលឲ្យជំពប់ដួល ផ្ទុយពីសេចក្ដីបង្រៀនដែលអ្នករាល់គ្នាបានទទួល។ ចូរបែរចេញពីអ្នកទាំងនោះ។
ប្រសិនបើធីម៉ូថេមកដល់ សូមយកចិត្តទុកដាក់ឲ្យគាត់បាននៅដោយឥតភ័យខ្លាចជាមួយអ្នករាល់គ្នា ដ្បិតគាត់ក៏ធ្វើការងាររបស់ព្រះអម្ចាស់ដូចខ្ញុំដែរ។
យើងសូមអង្វរក្នុងនាមជាអ្នករួមការងារជាមួយព្រះថា កុំឲ្យអ្នករាល់គ្នាទទួលព្រះគុណរបស់ព្រះដោយឥតប្រយោជន៍ឡើយ។
ផ្ទុយទៅវិញ យើងណែនាំខ្លួនឯងឲ្យគេទទួលយកថាជាអ្នកបម្រើរបស់ព្រះ ក្នុងគ្រប់ការទាំងអស់: គឺក្នុងការស៊ូទ្រាំយ៉ាងខ្លាំង ក្នុងទុក្ខវេទនា ការលំបាក និងការឈឺចាប់;
ពួកផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ភាពជាមិត្តនឹងពិភពលោក គឺភាពជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាក៏ដោយដែលចង់ធ្វើជាមិត្តនឹងពិភពលោក អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ!