ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំខំប្រឹងស្វែងរកព្រះអង្គ! ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ រូបកាយរបស់ទូលបង្គំចង់បានព្រះអង្គយ៉ាងខ្លាំង ដូចនៅក្នុងស្រុករីងស្ងួត និងហួតហែងគ្មានទឹក។
ម៉ាថាយ 12:43 - ព្រះគម្ពីរខ្មែរសាកល “កាលណាវិញ្ញាណអសោចចេញពីមនុស្សម្នាក់ វាក៏ដើរចុះឡើងតាមកន្លែងហួតហែងរកទីឈប់សម្រាក ប៉ុន្តែរកមិនបាន Khmer Christian Bible ពេលវិញ្ញាណឤក្រក់ចេញពីមនុស្សម្នាក់ វាក៏ទៅស្វែងរកកន្លែងសម្រាកនៅទីហួតហែង ប៉ុន្ដែរកមិនបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ពេលវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាដើរចុះឡើងនៅតំបន់ហួតហែង ដើម្បីរកកន្លែងសម្រាក តែរកមិនបានសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «កាលបើវិញ្ញាណអាក្រក់ចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជម្រកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាអារក្សអសោចិ៍បានចេញពីមនុស្សទៅហើយ នោះវាដើរចុះឡើង នៅកន្លែងហួតហែង ដើម្បីរកទីឈប់សំរាក តែរកមិនបានសោះ អាល់គីតាប «កាលបើអ៊ីព្លេសចេញពីមនុស្សណាម្នាក់ហើយ វាតែងស្វែងរកទីជំរកនៅវាលហួតហែង តែប្រសិនបើវារកពុំឃើញទេ |
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំខំប្រឹងស្វែងរកព្រះអង្គ! ព្រលឹងរបស់ទូលបង្គំស្រេកឃ្លានព្រះអង្គ រូបកាយរបស់ទូលបង្គំចង់បានព្រះអង្គយ៉ាងខ្លាំង ដូចនៅក្នុងស្រុករីងស្ងួត និងហួតហែងគ្មានទឹក។
យើងនឹងបើកឲ្យមានទន្លេនៅលើទីទួលត្រងិល ក៏នឹងបើកឲ្យមានរន្ធទឹកនៅកណ្ដាលជ្រលងភ្នំ យើងនឹងធ្វើឲ្យទីរហោស្ថានទៅជាស្រះទឹក ក៏នឹងធ្វើឲ្យដីហួតហែងទៅជាប្រភពទឹក។
ដូច្នេះវានិយាយថា: ‘អញនឹងត្រឡប់ទៅផ្ទះរបស់អញវិញ គឺកន្លែងដែលអញបានចេញមក’។ នៅពេលវាមកដល់ក៏ឃើញទីនោះនៅទំនេរ ហើយត្រូវបានបោសសម្អាត ព្រមទាំងមានសណ្ដាប់ធ្នាប់ផង
ពេលនោះ មើល៍! ពួកគេស្រែកឡើងថា៖ “ព្រះបុត្រារបស់ព្រះអើយ តើមានរឿងអ្វីរវាងព្រះអង្គនិងយើងខ្ញុំ? តើព្រះអង្គយាងមកទីនេះដើម្បីធ្វើទុក្ខយើងខ្ញុំមុនពេលកំណត់ឬ?”។
រីឯស៊ីម៉ូនខ្លួនគាត់ផ្ទាល់ក៏បានជឿដែរ។ បន្ទាប់ពីទទួលពិធីជ្រមុជទឹក គាត់ទៅតាមភីលីព ហើយភ្ញាក់ផ្អើលដោយឃើញទីសម្គាល់ និងការអស្ចារ្យដ៏ធំកើតឡើង។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។