“រីឯអ្នករាល់គ្នាជាកូនចៅរបស់មេធ្មប់ ជាពូជពង្សរបស់មនុស្សផិតក្បត់ និងស្រីពេស្យាអើយ ចូរមកទីនេះចុះ!
ម៉ាថាយ 12:39 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ជំនាន់ដ៏អាក្រក់ និងផិតក្បត់ទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់ព្យាការីយ៉ូណាសប៉ុណ្ណោះ។ Khmer Christian Bible ប៉ុន្ដែព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ជំនាន់មនុស្សដ៏ឤក្រក់ និងផិតក្បត់ស្វែងរកទីសំគាល់ ប៉ុន្ដែគ្មានទីសំគាល់ណាប្រទានឲ្យមនុស្សជំនាន់នេះទេ ក្រៅពីទីសំគាល់លោកយ៉ូណាស ជាអ្នកនាំព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអង្គមានព្រះបន្ទូលតបទៅគេថា៖ «ជំនាន់មនុស្សអាក្រក់ ហើយផិតក្បត់ គេស្វែងរកតែទីសម្គាល់ តែនឹងគ្មានទីសម្គាល់ណាប្រទានដល់គេ ក្រៅពីទីសម្គាល់របស់ហោរាយ៉ូណាសឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងព្រះជាម្ចាស់ផង។ គេចង់តែឃើញទីសម្គាល់ដ៏អស្ចារ្យ ប៉ុន្តែ ព្រះជាម្ចាស់មិនប្រទានទីសម្គាល់ណាផ្សេង ក្រៅពីទីសម្គាល់របស់ព្យាការី*យ៉ូណាសឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលតបថា ដំណមនុស្សអាក្រក់ ហើយកំផិត គេចេះតែចង់ឃើញទីសំគាល់ តែនឹងគ្មានទីសំគាល់ណាបានប្រទានមកគេ ក្រៅពីទីសំគាល់របស់ហោរាយ៉ូណាសឡើយ អាល់គីតាប អ៊ីសាបានឆ្លើយទៅគេថា៖ «មនុស្សជំនាន់នេះអាក្រក់ណាស់ ហើយក្បត់នឹងអុលឡោះផង។ គេចង់តែឃើញទីសំគាល់ដ៏អស្ចារ្យ ប៉ុន្ដែ អុលឡោះមិនប្រទានទីសំគាល់ណាផ្សេង ក្រៅពីទីសំគាល់របស់ណាពីយូនើសឡើយ។ |
“រីឯអ្នករាល់គ្នាជាកូនចៅរបស់មេធ្មប់ ជាពូជពង្សរបស់មនុស្សផិតក្បត់ និងស្រីពេស្យាអើយ ចូរមកទីនេះចុះ!
ជំនាន់ដ៏អាក្រក់ និងផិតក្បត់ទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់យ៉ូណាសប៉ុណ្ណោះ”។ រួចព្រះអង្គក៏យាងចាកចេញពីពួកគេទៅ។
ព្រះយេស៊ូវទ្រង់ដកដង្ហើមធំយ៉ាងវែងក្នុងវិញ្ញាណរបស់ព្រះអង្គ ហើយមានបន្ទូលថា៖“ហេតុអ្វីបានជាជំនាន់នេះទាមទារទីសម្គាល់ដូច្នេះ? ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ទីសម្គាល់នឹងមិនប្រទានឲ្យជំនាន់នេះឡើយ”។
ដូច្នេះ អ្នកណាក៏ដោយដែលអៀនខ្មាសដោយព្រោះខ្ញុំ និងពាក្យរបស់ខ្ញុំ នៅជំនាន់នេះដែលផិតក្បត់ និងពេញដោយបាប កូនមនុស្សក៏នឹងអៀនខ្មាសដោយព្រោះអ្នកនោះដែរ នៅពេលកូនមនុស្សមកជាមួយបណ្ដាទូតសួគ៌ដ៏វិសុទ្ធ ទាំងប្រកបដោយសិរីរុងរឿងនៃព្រះបិតារបស់លោក”៕
ពួកផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ភាពជាមិត្តនឹងពិភពលោក គឺភាពជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាក៏ដោយដែលចង់ធ្វើជាមិត្តនឹងពិភពលោក អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ!