ដូច្នេះ ចាប់ពីអ័ប្រាហាំដល់ដាវីឌមានទាំងអស់ដប់បួនតំណ ចាប់ពីដាវីឌដល់គ្រាត្រូវជម្លៀសទៅបាប៊ីឡូនមានដប់បួនតំណ ហើយចាប់ពីគ្រាត្រូវជម្លៀសទៅបាប៊ីឡូនដល់ព្រះគ្រីស្ទក៏មានដប់បួនតំណដែរ។
ម៉ាថាយ 11:2 - ព្រះគម្ពីរខ្មែរសាកល រីឯយ៉ូហានវិញ ពេលនៅក្នុងគុក គាត់បានឮអំពីកិច្ចការទាំងប៉ុន្មានរបស់ព្រះគ្រីស្ទ គាត់ក៏ចាត់ពួកសិស្សរបស់គាត់ឲ្យទៅ Khmer Christian Bible ឯលោកយ៉ូហានដែលនៅក្នុងគុក កាលបានឮពីកិច្ចការទាំងឡាយដែលព្រះគ្រិស្ដបានធ្វើ ក៏ចាត់សិស្សរបស់គាត់ឲ្យមកទូលសួរព្រះអង្គថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលលោកយ៉ូហាននៅក្នុងគុកបានឮពីកិច្ចការទាំងប៉ុន្មានដែលព្រះគ្រីស្ទបានធ្វើ លោកក៏ចាត់សិស្សរបស់លោកឲ្យទៅទូលសួរព្រះអង្គថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ លោកយ៉ូហានជាប់ក្នុងមន្ទីរឃុំឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលព្រះគ្រិស្ត*បានធ្វើ។ លោកក៏ចាត់សិស្សឲ្យទៅទូលសួរព្រះយេស៊ូថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯយ៉ូហានដែលជាប់នៅក្នុងគុក គាត់បានឮពីការទាំងប៉ុន្មាន ដែលព្រះគ្រីស្ទទ្រង់ធ្វើ ហើយក៏ចាត់សិស្សគាត់២នាក់ ឲ្យទៅទូលសួរទ្រង់ថា អាល់គីតាប ពេលនោះ យ៉ះយ៉ាជាប់ក្នុងមន្ទីរឃុំឃាំង ហើយឮគេនិយាយអំពីកិច្ចការទាំងប៉ុន្មាន ដែលអាល់ម៉ាហ្សៀសបានធ្វើ។ លោកក៏ចាត់សិស្សឲ្យទៅសួរអ៊ីសាថា៖ |
ដូច្នេះ ចាប់ពីអ័ប្រាហាំដល់ដាវីឌមានទាំងអស់ដប់បួនតំណ ចាប់ពីដាវីឌដល់គ្រាត្រូវជម្លៀសទៅបាប៊ីឡូនមានដប់បួនតំណ ហើយចាប់ពីគ្រាត្រូវជម្លៀសទៅបាប៊ីឡូនដល់ព្រះគ្រីស្ទក៏មានដប់បួនតំណដែរ។
ជាការពិត ហេរ៉ូឌបានចាប់យ៉ូហានចង ហើយដាក់គុកគាត់ ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជរបស់ទ្រង់។
បន្ទាប់មក ពួកសិស្សរបស់យ៉ូហានចូលមកជិតព្រះអង្គ ទូលសួរថា៖ “ហេតុអ្វីបានជាយើងខ្ញុំ និងពួកផារិស៊ីតមអាហារជាញឹកញាប់ ប៉ុន្តែពួកសិស្សរបស់លោកមិនតមអាហារ?”។
ជាការពិត ហេរ៉ូឌផ្ទាល់បានចាត់គេឲ្យទៅចាប់យ៉ូហាន ហើយចងគាត់នៅក្នុងគុក ដោយសារតែហេរ៉ូឌាសមហេសីរបស់ភីលីព អនុជរបស់ទ្រង់។ ដោយសារហេរ៉ូឌបានរៀបអភិសេកជាមួយនាង
ប៉ុន្តែនៅពេលស្ដេចត្រាញ់ហេរ៉ូឌត្រូវយ៉ូហានស្ដីបន្ទោសអំពីហេរ៉ូឌាសមហេសីរបស់អនុជទ្រង់ និងអំពីអស់ទាំងការអាក្រក់ដែលទ្រង់បានប្រព្រឹត្ត
ស្ដេចត្រាញ់ហេរ៉ូឌបានឮអំពីការទាំងអស់ដែលបានកើតឡើង ក៏វល់ព្រះទ័យ ពីព្រោះមានអ្នកខ្លះនិយាយថា៖ “យ៉ូហានត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ហើយ”។
នៅពេលព្រះយេស៊ូវទ្រង់ជ្រាបថា ពួកផារិស៊ីបានឮថាព្រះអង្គបង្កើតសិស្ស និងធ្វើពិធីជ្រមុជទឹកច្រើនជាងយ៉ូហាន