ម៉ាថាយ 11:16 - ព្រះគម្ពីរខ្មែរសាកល “តើខ្ញុំនឹងប្រៀបប្រដូចជំនាន់នេះទៅនឹងអ្វី? គឺប្រៀបដូចជាក្មេងៗអង្គុយតាមផ្សារ ដែលស្រែកទៅក្មេងឯទៀតៗ Khmer Christian Bible តើឲ្យខ្ញុំប្រៀបប្រដូចមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាក្មេងៗដែលអង្គុយនៅផ្សារ ស្រែកទៅក្មេងឯទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ តើឲ្យខ្ញុំប្រៀបធៀបមនុស្សជំនាន់នេះទៅនឹងអ្វី? មនុស្សជំនាន់នេះប្រៀបដូចជាកូនក្មេងអង្គុយនៅតាមទីផ្សារ ហើយស្រែកដាក់គ្នាថា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថា: ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើត្រូវឲ្យខ្ញុំធៀបដំណមនុស្សនេះជាអ្វី គឺធៀបដូចជាកូនក្មេងអង្គុយនៅទីផ្សារ ដែលស្រែកទៅគ្នាវាថា អាល់គីតាប តើខ្ញុំអាចប្រដូចមនុស្សជំនាន់នេះទៅនឹងជនប្រភេទណា? អ្នកទាំងនោះប្រៀបបានទៅនឹងកូនក្មេងដែលអង្គុយលេងនៅតាមផ្សារ ហើយស្ដីបន្ទោសគ្នាទៅវិញទៅមកថាៈ |
ថា: ‘ពួកយើងផ្លុំខ្លុយឲ្យពួកឯង តែពួកឯងមិនបានរាំទេ; ពួកយើងស្មូត្របទទំនួញ តែពួកឯងក៏មិនបានយំគក់ទ្រូងដែរ’។
ពូជពស់វែកអើយ! តើអ្នករាល់គ្នាអាចនិយាយល្អយ៉ាងដូចម្ដេចបាន នៅពេលអ្នករាល់គ្នាអាក្រក់ដូច្នេះ? ព្រោះថាមាត់តែងតែនិយាយចេញពីភាពបរិបូរនៃចិត្ត។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ជំនាន់នេះមិនផុតទៅឡើយ ទាល់តែការទាំងអស់នេះបានកើតឡើង។
ព្រះយេស៊ូវមានបន្ទូលក្នុងសេចក្ដីបង្រៀនរបស់ព្រះអង្គថា៖“ចូរប្រុងប្រយ័ត្ននឹងពួកគ្រូវិន័យ។ ពួកគេចូលចិត្តពាក់អាវវែងដើរចុះដើរឡើង ហើយចូលចិត្តការគោរពនៅតាមផ្សារ
ព្រះយេស៊ូវមានបន្ទូលទៀតថា៖“តើយើងគួរប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី ឬគួរពិពណ៌នាដោយពាក្យឧបមាអ្វី?
“វេទនាដល់អ្នករាល់គ្នាហើយ ពួកផារិស៊ីអើយ! ដ្បិតអ្នករាល់គ្នាស្រឡាញ់កៅអីកិត្តិយសក្នុងសាលាប្រជុំ និងការគោរពនៅតាមផ្សារ។
បន្ទាប់មក ព្រះយេស៊ូវមានបន្ទូលថា៖“តើអាណាចក្ររបស់ព្រះប្រៀបដូចជាអ្វី? តើខ្ញុំនឹងប្រៀបប្រដូចអាណាចក្ររបស់ព្រះទៅនឹងអ្វី?