គាត់នឹងធ្វើឲ្យចិត្តរបស់ឪពុកបែរមករកកូន ហើយធ្វើឲ្យចិត្តរបស់កូនបែរមករកឪពុកវិញ ក្រែងលោយើងមកវាយកម្ទេចផែនដីដោយការបំផ្លាញទាំងស្រុង”៕:៚
ម៉ាថាយ 11:13 - ព្រះគម្ពីរខ្មែរសាកល ដ្បិតអស់ទាំងគម្ពីរព្យាការី និងក្រឹត្យវិន័យបានព្យាកររហូតមកដល់យ៉ូហាន។ Khmer Christian Bible ដ្បិតអ្នកនាំព្រះបន្ទូល និងគម្ពីរវិន័យទាំងអស់បានថ្លែងទុកអំពីការនេះ រហូតដល់ជំនាន់លោកយ៉ូហាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតអស់ទាំងគម្ពីរហោរា និងគម្ពីរក្រឹត្យវិន័យសុទ្ធតែបានថ្លែងទុក រហូតមកដល់គ្រារបស់លោកយ៉ូហាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តាំងពីដើមរហូតមកដល់ជំនាន់លោកយ៉ូហាន ព្យាការីទាំងអស់បានថ្លែងទុកអំពីព្រះរាជ្យនេះ ហើយក្នុងក្រឹត្យវិន័យ*ក៏មានចែងទុកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះអស់ទាំងហោរា នឹងក្រិត្យវិន័យបានទាយ ដរាបមកដល់គ្រាលោកយ៉ូហាន អាល់គីតាប តាំងពីដើម រហូតមកដល់ជំនាន់យ៉ះយ៉ា ណាពីទាំងអស់បានថ្លែងទុកអំពីនគរនេះ ហើយក្នុងហ៊ូកុំក៏មានចែងទុកដែរ។ |
គាត់នឹងធ្វើឲ្យចិត្តរបស់ឪពុកបែរមករកកូន ហើយធ្វើឲ្យចិត្តរបស់កូនបែរមករកឪពុកវិញ ក្រែងលោយើងមកវាយកម្ទេចផែនដីដោយការបំផ្លាញទាំងស្រុង”៕:៚
តាំងពីគ្រារបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក រហូតមកដល់ពេលនេះ អាណាចក្រស្ថានសួគ៌ត្រូវគេខំប្រឹងដណ្ដើមយក ហើយមនុស្សដែលខំប្រឹង កំពុងដណ្ដើមយកអាណាចក្រនោះ។
ប្រសិនបើអ្នករាល់គ្នាព្រមទទួលសេចក្ដីនេះ គឺយ៉ូហានហ្នឹងហើយ ជាអេលីយ៉ាដែលរៀបនឹងមក។
បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ទាំងនេះជាពាក្យរបស់ខ្ញុំ ដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលខ្ញុំនៅជាមួយអ្នករាល់គ្នានៅឡើយ គឺថាសេចក្ដីទាំងអស់ដែលមានសរសេរទុកមកអំពីខ្ញុំ ក្នុងក្រឹត្យវិន័យរបស់ម៉ូសេ គម្ពីរព្យាការី និងគម្ពីរទំនុកតម្កើង ត្រូវតែបានបំពេញឲ្យសម្រេច”។
ជាការពិត ពួកអ្នកដែលរស់នៅយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់ពួកគេ មិនស្គាល់ព្រះអង្គនេះទេ ហើយក៏មិនយល់ពាក្យរបស់បណ្ដាព្យាការីដែលត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទដែរ ពួកគេបានបំពេញសេចក្ដីទាំងនោះឲ្យសម្រេចដោយកាត់ទោសព្រះអង្គ។
ប៉ុន្តែឥឡូវនេះ សេចក្ដីសុចរិតរបស់ព្រះត្រូវបានសម្ដែងដោយឡែកពីក្រឹត្យវិន័យហើយ ព្រមទាំងត្រូវបានធ្វើបន្ទាល់ដោយក្រឹត្យវិន័យ និងគម្ពីរព្យាការីផង