Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាឡាគី 4:6 - ព្រះគម្ពីរខ្មែរសាកល

6 គាត់​នឹង​ធ្វើឲ្យ​ចិត្ត​របស់​ឪពុក​បែរមក​រក​កូន ហើយ​ធ្វើឲ្យ​ចិត្ត​របស់​កូន​បែរមក​រក​ឪពុក​វិញ ក្រែងលោ​យើង​មក​វាយកម្ទេច​ផែនដី​ដោយ​ការបំផ្លាញទាំងស្រុង”៕​:​៚

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 លោក​នឹង​បង្វែរ​ចិត្ត​ឪពុក​មក​រក​កូន និង​ចិត្ត​កូន​មក​រក​ឪពុក​វិញ ក្រែងយើង​មក​វាយ​ផែនដី​ដោយ​បណ្ដាសា »។:៚ សញ្ញា​ចាស់​ចប់​ប៉ុណ្ណេះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គាត់​នឹង​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ហើយ​បង្វែរ​ចិត្ត​កូន​ទៅ​រក​ឪពុក។ ដូច្នេះ យើង​នឹង​មិន​មក​បំផ្លាញ​ស្រុក​របស់ អ្នក​រាល់​គ្នា​ឲ្យ​វិនាស​សូន្យ​ឡើយ»៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន នឹង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្ដី​បណ្តាសា។:៚ សញ្ញា​ចាស់​ចប់​ប៉ុណ្ណេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គាត់​នឹង​បង្វែរ​ចិត្ត​ឪពុក​ទៅ​រក​កូន ហើយ​បង្វែរ​ចិត្ត​កូន​ទៅ​រក​ឪពុក។ ដូច្នេះ យើង​នឹង​មិន​មក​បំផ្លាញ​ស្រុក​របស់ អ្នក​រាល់​គ្នា​ឲ្យ​វិនាស​សូន្យ​ឡើយ»៕

សូមមើលជំពូក ចម្លង




ម៉ាឡាគី 4:6
28 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​លោក​នឹង​ជំនុំជម្រះ​អ្នកក្រខ្សត់​ដោយ​សេចក្ដីសុចរិតយុត្តិធម៌ ហើយ​សម្រេចសេចក្ដី​ឲ្យ​មនុស្ស​តូចទាប​នៅ​ផែនដី​ដោយ​សេចក្ដីទៀងត្រង់ ក៏​នឹង​វាយ​ផែនដី​ដោយ​រំពាត់​នៃ​មាត់ ព្រមទាំង​សម្លាប់​មនុស្ស​អាក្រក់​ដោយ​ខ្យល់ដង្ហើម​នៃ​បបូរមាត់​ផង​។


ដោយហេតុនេះ បណ្ដាសា​បាន​ស៊ីបំផ្លាញ​ផែនដី ហើយ​អ្នកដែល​រស់នៅ​លើ​វា​នឹង​ទទួលទោស​; ដោយហេតុនេះ អ្នកដែល​រស់នៅ​លើ​ផែនដី​ត្រូវបាន​ឆាបឆេះ ហើយ​មាន​មនុស្ស​តិចតួច​នៅសល់​។


មាន​សំឡេង​មួយ​ស្រែក​នៅ​ទីរហោស្ថាន​ថា​៖ “ចូរ​រៀបចំ​ផ្លូវ​របស់​ព្រះយេហូវ៉ា ចូរ​តម្រង់​មហាវិថី​នៅ​វាលរហោស្ថាន​ថ្វាយ​ព្រះ​របស់យើង​!


ដូច្នេះ យើង​បាន​បន្ទាបបន្ថោក​ពួក​មេដឹកនាំ​នៃ​ទីវិសុទ្ធ ហើយ​បាន​ប្រគល់​យ៉ាកុប​ទៅ​ការញែកចេញបំផ្លាញ ក៏​បាន​ប្រគល់​អ៊ីស្រាអែល​ទៅ​ការត្មះតិះដៀល”៕


ដើម្បី​ប្រកាស​ឆ្នាំ​នៃ​សេចក្ដីសន្ដោស​របស់​ព្រះយេហូវ៉ា និង​ថ្ងៃ​នៃ​ការសងសឹក​របស់​ព្រះ​នៃពួកយើង ដើម្បី​សម្រាលទុក្ខ​អស់អ្នក​ដែល​កាន់ទុក្ខ


អ្នករាល់គ្នា​នឹង​ទុក​ឈ្មោះ​របស់ខ្លួន​ឲ្យ​ពួក​អ្នកដែលត្រូវបានជ្រើសរើស​របស់យើង សម្រាប់​ជា​បណ្ដាសា ហើយ​ព្រះអម្ចាស់​របស់ខ្ញុំ គឺ​ព្រះយេហូវ៉ា​នឹង​សម្លាប់​អ្នក ប៉ុន្តែ​ព្រះអង្គ​នឹង​ដាក់ឈ្មោះ​ផ្សេងទៀត​ឲ្យ​ពួក​បាវបម្រើ​របស់ព្រះអង្គ​។


“អ៊ីស្រាអែល​ទាំងមូល​បាន​រំលង​ក្រឹត្យវិន័យ​របស់ព្រះអង្គ​ហើយ ក៏​បាន​បែរចេញ មិន​ស្ដាប់តាម​ព្រះសូរសៀង​របស់ព្រះអង្គ​ឡើយ ដោយហេតុនេះ បណ្ដាសា និង​សម្បថ​ដែល​មាន​សរសេរ​ទុក​ក្នុង​ក្រឹត្យវិន័យ​របស់​ម៉ូសេ​បាវបម្រើ​របស់​ព្រះ ត្រូវបាន​ចាក់​មកលើ​យើងខ្ញុំ ដ្បិត​យើងខ្ញុំ​បាន​ប្រព្រឹត្តបាប​ទាស់នឹង​ព្រះអង្គ​។


ដ្បិត​នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “យើង​នឹង​មិន​ប្រណី​ដល់​ពួកអ្នកដែល​រស់នៅ​ទឹកដី​នេះ​ទៀត​ឡើយ​។ មើល៍! យើង​នឹង​ប្រគល់​ម្នាក់ៗ​ទៅក្នុង​កណ្ដាប់ដៃ​អ្នកជិតខាង​របស់ខ្លួន និង​ទៅក្នុង​កណ្ដាប់ដៃ​ស្ដេច​របស់ខ្លួន​! អ្នកទាំងនោះ​នឹង​វាយកម្ទេច​ទឹកដី​នេះ ហើយ​យើង​នឹង​មិន​រំដោះ​ពី​កណ្ដាប់ដៃ​របស់​អ្នកទាំងនោះ​ឡើយ”។


នេះជា​សេចក្ដីប្រកាស​របស់​ព្រះយេហូវ៉ា​៖ “នៅក្នុង​ទឹកដី​នេះ​ទាំងមូល ពីរភាគបី​នឹង​ត្រូវបាន​កាត់ចេញ ហើយ​ដាច់ដង្ហើម ប៉ុន្តែ​មួយភាគបី​នឹង​នៅសល់​។


គ្រោះកាច​ដែល​ព្រះយេហូវ៉ា​នឹង​វាយ​អស់ទាំង​ប្រជាជាតិ​ដែល​បាន​ច្បាំង​នឹង​យេរូសាឡិម គឺ​ដូចតទៅ​: សាច់​ពួកគេ​នឹង​រលួយ​ទៅ ខណៈដែល​ពួកគេ​នៅឈរ​ដោយ​ជើង ភ្នែក​ពួកគេ​នឹង​រលួយ​ក្នុង​រន្ធភ្នែក ហើយ​អណ្ដាត​ពួកគេ​នឹង​រលួយ​ក្នុង​មាត់​។


ដ្បិត​យើង​នឹង​ប្រមូល​ប្រជាជាតិ​ទាំងអស់​មក​ដើម្បី​ច្បាំង​នឹង​យេរូសាឡិម​។ ទីក្រុង​នោះ​នឹង​ត្រូវបាន​ចាប់យក ផ្ទះសម្បែង​នឹង​ត្រូវបាន​ប្លន់ ហើយ​ស្រី​ៗ​នឹង​ត្រូវបាន​រំលោភ​។ ពាក់កណ្ដាល​នៃ​អ្នកក្រុង​នឹង​ចេញទៅ​ជា​ឈ្លើយសឹក ប៉ុន្តែ​ប្រជាជន​ឯទៀត​នឹង​មិន​ត្រូវបាន​កាត់ចេញ​ពី​ទីក្រុង​នោះ​ឡើយ​។


គាត់​ក៏​ប្រាប់​ខ្ញុំ​ថា​៖ “នេះ​ជា​បណ្ដាសា​ដែល​ចេញទៅ​លើ​ផ្ទៃ​ផែនដី​ទាំងមូល​។ ដ្បិត​តាម​សំណេរ​ម្ខាង​នោះ អស់អ្នក​ដែល​លួច​នឹង​ត្រូវបាន​បំបាត់ចេញ ហើយ​តាម​សំណេរ​ម្ខាងទៀត អស់អ្នក​ដែល​ស្បថ​ដោយកុហក​នឹង​ត្រូវបាន​បំបាត់ចេញ​ដែរ​។


ដូច្នេះ ធ្វើឲ្យ​ស្ដេច​ខ្ញាល់​ទ្រង់​ក៏​ចាត់​កងទ័ព​ឲ្យទៅ​បំផ្លាញជីវិត​ឃាតករ​ទាំងនោះ ហើយ​ដុត​ទីក្រុង​របស់​ពួកគេ​ចោល​។


ពេត្រុស​ក៏​នឹកឃើញ ហើយ​ទូល​ព្រះអង្គ​ថា​៖ “រ៉ាប៊ី មើល៍! ដើមល្វា​ដែល​លោក​ដាក់បណ្ដាសា​នោះ បាន​ក្រៀមស្វិត​ទៅហើយ”។


ចំណែកឯ​កូន​វិញ កូន​នឹង​ត្រូវបាន​ហៅថា​ព្យាការី​របស់​ព្រះ​ដ៏ខ្ពស់បំផុត ដ្បិត​កូន​នឹង​ដើរនាំមុខ​ព្រះអម្ចាស់ ដើម្បី​រៀបចំ​ផ្លូវ​របស់​ព្រះអង្គ


ប៉ុន្តែ​ប្រសិនបើ​ដីនោះ​បង្កើត​តែ​គុម្ពបន្លា និង​ដើមបន្លា​វិញ វាក៏​គ្មានប្រយោជន៍អ្វីឡើយ ហើយ​រៀបនឹង​ត្រូវ​បណ្ដាសា​។ នៅទីបំផុត វា​នឹងត្រូវបាន​ដុតចោល​។


មាន​ដាវ​មួយ​ដ៏មុត​ចេញ​ពី​ព្រះឱស្ឋ​របស់​ព្រះអង្គ ដើម្បី​ប្រហារ​ប្រជាជាតិ​នានា​។ ព្រះអង្គ​នឹង​គ្រប់គ្រង​ពួកគេ​ដោយ​ដំបង​ដែក ព្រមទាំង​ជាន់​ទីបញ្ជាន់ផ្លែ​ទំពាំងបាយជូរ​នៃ​ព្រះពិរោធ​ដ៏​ក្រេវក្រោធ​របស់​ព្រះ​ដ៏មានព្រះចេស្ដា​។


នៅទីនោះ​នឹង​លែង​មាន​បណ្ដាសា​អ្វី​ទៀត​ឡើយ​។ បល្ល័ង្ក​របស់​ព្រះ និង​របស់​កូនចៀម នឹង​ស្ថិតនៅ​ក្នុង​ទីក្រុងនោះ ហើយ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​នឹង​បម្រើ​ព្រះអង្គ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម