ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 10:11 - ព្រះគម្ពីរខ្មែរសាកល

“អ្នករាល់គ្នា​ចូលទៅ​ក្នុង​ទីក្រុង ឬ​ភូមិ​ណាក៏ដោយ ចូរ​សួររក​អ្នក​នៅ​ទីនោះ​ដែល​ស័ក្ដិសម ហើយ​ស្នាក់នៅ​ទីនោះ​រហូតដល់​អ្នករាល់គ្នា​ចាកចេញ​ចុះ​។

សូមមើលជំពូក

Khmer Christian Bible

ពេល​អ្នក​រាល់គ្នា​ចូល​ទៅ​ក្នុង​ក្រុង​ណា​ ឬ​ភូមិ​ណា​ក៏​ដោយ​ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ក្នុង​ក្រុង​ ឬ​ភូមិ​នោះ​ ចូរ​នៅ​ទី​នោះ​រហូត​ដល់​ពេល​អ្នក​រាល់គ្នា​ចាក​ចេញ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នៅ​ក្រុង​ណា ឬ​ភូមិ​ណា​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ ចូរ​សួរ​រក​អ្នក​ដែល​ស័ក្តិសម​នៅ​ទី​នោះ ហើយ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​អ្នក​ចាក​ចេញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ភូមិ ឬ​ក្រុង​ណា​មួយ ចូរ​សួរ​រក​អ្នក​ដែល​សម​នឹង​ទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ។ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នៅ​ក្រុង​ណា ឬ​ភូមិ​ណា ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ នោះ​ត្រូវ​ឲ្យ​សួរ​រក​អ្នក​ណា​ក្នុង​ទី​នោះ​ដែល​គេ​គួរ រួច​ឲ្យ​នៅ​ផ្ទះ​អ្នក​នោះ ដរាប​ដល់​អ្នក​ចេញ​ទៅ

សូមមើលជំពូក

អាល់គីតាប

ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ភូមិ ឬ​ក្រុង​ណា​មួយ​ចូរ​សួរ​រក​អ្នក​ដែល​សម​នឹង​ទទួល​អ្នក​រាល់​គ្នា​ឲ្យ​ស្នាក់​នៅ។ ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក​នោះ រហូត​ដល់​ពេល​អ្នក​រាល់​គ្នា​ចេញ​ពី​ទី​នោះ។

សូមមើលជំពូក



ម៉ាថាយ 10:11
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​កុំ​យក​ថង់យាម​សម្រាប់​ការធ្វើដំណើរ ហើយក៏កុំ​យក​អាវពីរ ស្បែកជើង ឬ​ឈើច្រត់​ទៅជាមួយ​ដែរ ដ្បិត​អ្នកធ្វើការ​សម​នឹង​ទទួល​អាហារ​របស់​ខ្លួន​។


នៅពេល​អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​របស់គាត់ ចូរ​ជម្រាបសួរ​អ្នកផ្ទះនោះ​ផង​។


ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​ទៀត​ថា៖“អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​មួយ​នៅ​ទីណាក៏ដោយ ចូរ​ស្នាក់នៅ​ផ្ទះនោះ​រហូតដល់​អ្នករាល់គ្នា​ចាកចេញ​ពីទីនោះ​ចុះ​។


នៅពេល​ឃើញ​ដូច្នេះ មនុស្ស​ទាំងអស់​ក៏​រអ៊ូរទាំ​ថា​៖ “លោក​ចូលទៅ​ស្នាក់នៅ​ជាមួយ​មនុស្សបាប”។


អ្នករាល់គ្នា​ចូលទៅ​ក្នុង​ផ្ទះ​ណាក៏ដោយ ចូរ​ស្នាក់នៅ​ផ្ទះនោះ ហើយ​ចេញ​ពីទីនោះ​ទៅ​ទៀត​ចុះ​។


បន្ទាប់ពី​នាង និង​ក្រុមគ្រួសារ​របស់​នាង​បាន​ទទួលពិធីជ្រមុជទឹក នាង​អង្វរ​យើង​ថា៖ “ប្រសិនបើ​អស់លោក​បាន​យល់ឃើញថា​ខ្ញុំ​ជា​អ្នកជឿ​ព្រះអម្ចាស់ សូមអញ្ជើញ​មក​ស្នាក់នៅ​ផ្ទះ​របស់ខ្ញុំ​ផង” ហើយ​នាង​បាន​ទទូច​ឲ្យ​យើង​មក​។