“អ្នករាល់គ្នាចូលទៅក្នុងទីក្រុង ឬភូមិណាក៏ដោយ ចូរសួររកអ្នកនៅទីនោះដែលស័ក្ដិសម ហើយស្នាក់នៅទីនោះរហូតដល់អ្នករាល់គ្នាចាកចេញចុះ។
ម៉ាថាយ 10:10 - ព្រះគម្ពីរខ្មែរសាកល ក៏កុំយកថង់យាមសម្រាប់ការធ្វើដំណើរ ហើយក៏កុំយកអាវពីរ ស្បែកជើង ឬឈើច្រត់ទៅជាមួយដែរ ដ្បិតអ្នកធ្វើការសមនឹងទទួលអាហាររបស់ខ្លួន។ Khmer Christian Bible ហើយកុំយកថង់យាម អាវពីរបន្លាស់ ស្បែកជើង ឬឈើច្រត់ទៅជាមួយឡើយ ព្រោះអ្នកធ្វើការស័ក្ដិសមនឹងទទួលបានជំនួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំយកថង់យាម ឬយកអាវពីរ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការ សមនឹងមានអាហារបរិភោគ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏កុំឲ្យយកយាមសំរាប់តាមផ្លូវ ឬអាវ២ ស្បែកជើង ឬដំបងផង ដ្បិតអ្នកដែលធ្វើការ នោះគួរនឹងបានអាហារចិញ្ចឹមខ្លួន អាល់គីតាប ហើយកុំយកថង់យាម កុំយកអាវពីរបន្លាស់ កុំយកស្បែកជើង ឬដំបងទៅជាមួយ ដ្បិតអ្នកធ្វើការត្រូវតែទទួលម្ហូបអាហារ។ |
“អ្នករាល់គ្នាចូលទៅក្នុងទីក្រុង ឬភូមិណាក៏ដោយ ចូរសួររកអ្នកនៅទីនោះដែលស័ក្ដិសម ហើយស្នាក់នៅទីនោះរហូតដល់អ្នករាល់គ្នាចាកចេញចុះ។
ព្រះអង្គបង្គាប់ពួកគេថា៖“កុំយកអ្វីសម្រាប់ការធ្វើដំណើរឡើយ លើកលែងតែឈើច្រត់ប៉ុណ្ណោះ។ កុំយកនំប៉័ង កុំយកថង់យាម កុំយកលុយកាក់ដាក់ក្នុងខ្សែក្រវាត់ឡើយ។
យ៉ូហានឆ្លើយនឹងពួកគេថា៖ “អ្នកណាដែលមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកណាដែលមានអាហារ ក៏ត្រូវធ្វើដូចគ្នាដែរ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“កុំយកអ្វីសម្រាប់ការធ្វើដំណើរ កុំយកឈើច្រត់ ថង់យាម នំប៉័ង ឬកាក់ប្រាក់ឡើយ ហើយក៏កុំយកអាវម្នាក់ពីរៗដែរ។
ពេលអ្នកមក សូមយកអាវវែងដែលខ្ញុំទុកចោលនៅទ្រអាសនៅជាមួយការប៉ុស ព្រមទាំងក្រាំងមកជាមួយផង ជាពិសេសក្រាំងស្បែក។