ការក្រអឺតក្រទមបង្កើតតែជម្លោះប៉ុណ្ណោះ រីឯប្រាជ្ញាវិញ នៅជាមួយអ្នកដែលទទួលការណែនាំ។
ម៉ាកុស 9:35 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គគង់ចុះហើយ ក៏ហៅសាវ័កទាំងដប់ពីរនាក់មក រួចមានបន្ទូលនឹងពួកគេថា៖“ប្រសិនបើអ្នកណាចង់ធ្វើជាអ្នកទីមួយ អ្នកនោះត្រូវតែធ្វើជាអ្នកក្រោយបង្អស់ ហើយជាអ្នកបម្រើរបស់គេទាំងអស់គ្នា”។ Khmer Christian Bible ព្រះអង្គក៏អង្គុយចុះ ហើយហៅសាវកទាំងដប់ពីរមក និងមានបន្ទូលទៅគេថា៖ «ប្រសិនបើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវជាអ្នកនៅចុងក្រោយគេបង្អស់ ហើយជាអ្នកបម្រើគេគ្រប់គ្នា» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គគង់ចុះ ហៅអ្នកទាំងដប់ពីរមក ហើយមានព្រះបន្ទូលទៅគេថា៖ «បើអ្នកណាចង់ធ្វើជាទីមួយ អ្នកនោះត្រូវធ្វើជាអ្នកចុងក្រោយគេបង្អស់ និងជាអ្នកបម្រើគេទាំងអស់គ្នា»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូគង់ចុះ ព្រះអង្គត្រាស់ហៅសិស្សទាំងដប់ពីររូបមក ហើយមានព្រះបន្ទូលថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឲ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏គង់ចុះ រួចហៅពួក១២មកមានបន្ទូលថា បើអ្នកណាចង់ធ្វើលេខ១ នោះត្រូវទៅជាចុងបង្អស់វិញ ហើយត្រូវបំរើគេទាំងអស់ដែរ អាល់គីតាប អ៊ីសាអង្គុយចុះ គាត់ត្រាស់ហៅសិស្សទាំងដប់ពីរនាក់មក ហើយមានប្រសាសន៍ថា៖ «អ្នកណាចង់ធ្វើមេគេ អ្នកនោះត្រូវដាក់ខ្លួនឲ្យតូចជាងគេ ព្រមទាំងបម្រើគេទាំងអស់គ្នាផង»។ |
ការក្រអឺតក្រទមបង្កើតតែជម្លោះប៉ុណ្ណោះ រីឯប្រាជ្ញាវិញ នៅជាមួយអ្នកដែលទទួលការណែនាំ។
ព្រះអង្គទ្រង់យកក្មេងម្នាក់មក ឲ្យឈរនៅកណ្ដាលចំណោមពួកគេ រួចលើកវាព ហើយមានបន្ទូលនឹងពួកគេថា៖
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកទារពន្ធនេះឯង ចុះទៅផ្ទះវិញទាំងត្រូវបានរាប់ជាសុចរិត មិនមែនផារិស៊ីនោះទេ។ ដ្បិតអស់អ្នកដែលលើកតម្កើងខ្លួន នឹងត្រូវបានបន្ទាបចុះ រីឯអ្នកដែលបន្ទាបខ្លួន នឹងត្រូវបានលើកតម្កើង”។
ប៉ុន្តែអ្នករាល់គ្នាមិនមែនដូច្នោះទេ។ ផ្ទុយទៅវិញ ចូរឲ្យអ្នកដែលធំជាងក្នុងចំណោមអ្នករាល់គ្នា ធ្វើដូចជាអ្នកក្មេងជាងគេ; ចូរឲ្យអ្នកដែលដឹកនាំគេ ធ្វើដូចជាអ្នកដែលបម្រើ។
យ៉ាងណាមិញ ព្រះអង្គបានប្រទានព្រះគុណដ៏ធំជាង ដូច្នេះមានចែងថា: “ព្រះទ្រង់ប្រឆាំងនឹងមនុស្សក្រអឺតក្រទម ប៉ុន្តែប្រទានព្រះគុណដល់មនុស្សរាបទាបវិញ”។