ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 9:26 - ព្រះគម្ពីរខ្មែរសាកល

វិញ្ញាណនោះ​ក៏​ស្រែកឡើង​ទាំង​ធ្វើ​ឲ្យ​ក្មេងនោះ​ប្រកាច់ប្រកិន​យ៉ាងខ្លាំង ហើយ​ចេញទៅ​។ ក្មេងនោះ​បាន​ដូចជា​មនុស្សស្លាប់ ដូច្នេះ​មនុស្ស​ជាច្រើន​និយាយ​ថា​៖ “វា​ស្លាប់​ហើយ​!”។

សូមមើលជំពូក

Khmer Christian Bible

វា​ក៏​ស្រែក​ឡើង​ ហើយ​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​យ៉ាង​ខ្លាំង​ រួច​ក៏​ចេញ​ទៅ​ ឯ​ក្មេង​នោះ​ដូច​ជា​មនុស្ស​ស្លាប់​ ដូច្នេះ​បាន​ជា​មនុស្ស​ជា​ច្រើន​និយាយ​ថា​ ក្មេង​នោះ​ស្លាប់​ហើយ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

វា​ក៏​ស្រែក​ឡើង ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ជា​ខ្លាំង រួច​ចេញ​ទៅ ឯ​ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ហើយ​មនុស្ស​ជា​ច្រើន​និយាយ​ថា៖ «វា​ស្លាប់​ហើយ!»

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់‌ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ ក្មេង​នៅ​ដេក​ស្ដូក‌ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

វា​ក៏​ស្រែក​ឡើង ទាំង​ជាន់​ក្មេង​នោះ​ឲ្យ​ប្រកាច់​ជា​ខ្លាំង រួច​ក៏​ចេញ​ទៅ ក្មេង​នោះ​ត្រឡប់​ដូច​ជា​ស្លាប់ ដល់​ម៉្លេះ​បាន​ជា​មនុស្ស​ជា​ច្រើន​បាន​ថា វា​ស្លាប់​ហើយ

សូមមើលជំពូក

អាល់គីតាប

វា​ក៏​ស្រែក​ឡើង ព្រម​ទាំង​ធ្វើ​ឲ្យ​ក្មេង​នោះ​ប្រកាច់​ប្រកិន​យ៉ាង​ខ្លាំង រួច​ចេញ​ទៅ។ ពេល​នោះ​ក្មេង​នៅ​ដេក​ស្ដូក​ស្ដឹង​ដូច​មនុស្ស​ស្លាប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ស្មាន​ថា​វា​ស្លាប់​បាត់​ទៅ​ហើយ។

សូមមើលជំពូក



ម៉ាកុស 9:26
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មើល៍! មាន​ស្ត្រី​ជនជាតិកាណាន​ម្នាក់​ពី​តំបន់​នោះ​បាន​ចេញមក ស្រែកឡើង​ថា​៖ “ព្រះអម្ចាស់​អើយ​! បុត្រ​ដាវីឌ​អើយ​! សូម​អាណិតមេត្តា​ខ្ញុំម្ចាស់​ផង​! កូនស្រី​របស់ខ្ញុំម្ចាស់​មាន​អារក្សធ្វើទុក្ខ​យ៉ាងវេទនា​ណាស់”។


វិញ្ញាណអសោច​ក៏​ចេញ​ពី​បុរសនោះ ទាំង​ធ្វើឲ្យ​គាត់​ប្រកាច់ប្រកិន ហើយ​ស្រែក​ដោយ​សំឡេង​យ៉ាងខ្លាំង​។


នៅ​ទីណាក៏ដោយដែល​វា​ធ្វើទុក្ខ​កូនរបស់ខ្ញុំ វា​ផ្ដួល​កូនខ្ញុំ ហើយ​កូន​ខ្ញុំ​ក៏​បែកពពុះមាត់ សង្កៀត​ធ្មេញ និង​រឹងខ្លួនក្រញង់​។ ដូច្នេះ ខ្ញុំ​បាន​សុំ​ពួក​សិស្ស​របស់លោក​ឲ្យ​ដេញ​វា​ចេញ ប៉ុន្តែ​ពួកគេ​ធ្វើមិនបានទេ”។


គេ​ក៏​នាំ​វា​មក​ឯ​ព្រះអង្គ​។ នៅពេល​ឃើញ​ព្រះអង្គ វិញ្ញាណ​នោះ​ក៏​ធ្វើឲ្យ​វា​ប្រកាច់ប្រកិន​ភ្លាម ដូច្នេះ​វា​ដួល​នៅលើ​ដី ទាំង​ននៀល​បែកពពុះមាត់​។


នៅពេល​ឃើញ​ថា​ហ្វូងមនុស្ស​នាំគ្នារត់មក ព្រះយេស៊ូវ​ក៏​ស្ដីឲ្យ​វិញ្ញាណអសោច​នោះ​ថា​៖“វិញ្ញាណ​គ​ថ្លង់​! យើង​បញ្ជា​ឯង​ឲ្យ​ចេញ​ពី​ក្មេងនេះ​ទៅ កុំ​ចូល​វា​ទៀតឡើយ​!”។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ចាប់​ដៃ​ក្មេងនោះ ហើយ​លើក​វា​ឡើង វា​ក៏​ក្រោកឈរ​។


ដោយហេតុនេះ មេឃ និង​អ្នក​ដែល‍ស្ថិតនៅ​ទីនោះ​អើយ ចូរ​អបអរ​ចុះ​! ប៉ុន្តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​ហើយ ដ្បិត​មារ​បាន​ចុះមក​រក​អ្នករាល់គ្នា ទាំង​មាន​ភាពក្ដៅក្រហាយ​យ៉ាងខ្លាំង ដោយ​ដឹង​ថា វា​មាន​ពេលវេលា​ខ្លី​ណាស់”។