ពេលនោះ មានបុរសអារក្សចូលម្នាក់ដែលខ្វាក់ភ្នែកផងគផង ត្រូវគេនាំមកឯព្រះយេស៊ូវ។ ព្រះអង្គទ្រង់ប្រោសគាត់ឲ្យជា មនុស្សគនោះក៏និយាយបាន ហើយមើលឃើញផង។
ម៉ាកុស 9:17 - ព្រះគម្ពីរខ្មែរសាកល មានម្នាក់ក្នុងហ្វូងមនុស្សទូលតបថា៖ “លោកគ្រូ ខ្ញុំបាននាំកូនប្រុសរបស់ខ្ញុំដែលមានវិញ្ញាណគចូល មករកលោក។ Khmer Christian Bible នោះមនុស្សម្នាក់នៅក្នុងចំណោមបណ្ដាជនបានឆ្លើយនឹងព្រះអង្គថា៖ «លោកគ្រូអើយ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោក ព្រោះវាមានវិញ្ញាណគចូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ មានម្នាក់ក្នុងចំណោមបណ្ដាជនទូលឆ្លើយព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំបាននាំកូនប្រុសខ្ញុំមករកលោកគ្រូ ព្រោះវាមានវិញ្ញាណគចូល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ទូលព្រះអង្គថា៖ «លោកគ្រូ! ខ្ញុំប្របាទនាំកូនប្រុសរបស់ខ្ញុំប្របាទមករកលោកគ្រូ ដ្បិតវាមានវិញ្ញាណអាក្រក់ក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះមានម្នាក់ក្នុងហ្វូងមនុស្សទូលកាត់ឆ្លើយថា លោកគ្រូអើយ ខ្ញុំបាននាំកូនខ្ញុំមកឯលោក ព្រោះវាមានអារក្សគចូល អាល់គីតាប ក្នុងចំណោមបណ្ដាជន មានបុរសម្នាក់ជម្រាបអ៊ីសាថា៖ «តួន! ខ្ញុំនាំកូនប្រុសរបស់ខ្ញុំមករកតួន ដ្បិតវាមានអ៊ីព្លេសក្នុងខ្លួន ធ្វើឲ្យគនិយាយពុំរួច។ |
ពេលនោះ មានបុរសអារក្សចូលម្នាក់ដែលខ្វាក់ភ្នែកផងគផង ត្រូវគេនាំមកឯព្រះយេស៊ូវ។ ព្រះអង្គទ្រង់ប្រោសគាត់ឲ្យជា មនុស្សគនោះក៏និយាយបាន ហើយមើលឃើញផង។
ទូលថា៖ “ព្រះអម្ចាស់អើយ! សូមអាណិតមេត្តាកូនប្រុសរបស់ទូលបង្គំផង ពីព្រោះវាមានជំងឺឆ្កួតជ្រូក ហើយរងទុក្ខយ៉ាងខ្លាំង។ វាដួលទៅក្នុងភ្លើងជាញឹកញាប់ ហើយក៏ដួលទៅក្នុងទឹកជាញឹកញាប់ដែរ។
ខណៈដែលបុរសពីរនាក់នោះកំពុងចាកចេញទៅ មើល៍! គេបាននាំមនុស្សគម្នាក់ដែលមានអារក្សចូលមករកព្រះយេស៊ូវ។
មានគេនាំក្មេងៗមករកព្រះយេស៊ូវ ដើម្បីឲ្យព្រះអង្គពាល់ពួកវា។ ប៉ុន្តែពួកសិស្សស្ដីឲ្យអ្នកទាំងនោះ។
ហើយទទូចអង្វរព្រះអង្គថា៖ “កូនស្រីរបស់ខ្ញុំជិតស្លាប់ហើយ។ សូមលោកទៅដាក់ដៃលើនាង ដើម្បីឲ្យនាងបានជាសះស្បើយ ហើយបានរស់ផង”។
ស្ត្រីនោះជាក្រិក ជាជាតិសាសន៍ហ្វេនីស៊ីក្នុងស៊ីរី។ នាងទូលអង្វរព្រះអង្គឲ្យដេញអារក្សចេញពីកូនស្រីរបស់នាង។
នៅទីណាក៏ដោយដែលវាធ្វើទុក្ខកូនរបស់ខ្ញុំ វាផ្ដួលកូនខ្ញុំ ហើយកូនខ្ញុំក៏បែកពពុះមាត់ សង្កៀតធ្មេញ និងរឹងខ្លួនក្រញង់។ ដូច្នេះ ខ្ញុំបានសុំពួកសិស្សរបស់លោកឲ្យដេញវាចេញ ប៉ុន្តែពួកគេធ្វើមិនបានទេ”។
នៅពេលឃើញថាហ្វូងមនុស្សនាំគ្នារត់មក ព្រះយេស៊ូវក៏ស្ដីឲ្យវិញ្ញាណអសោចនោះថា៖“វិញ្ញាណគថ្លង់! យើងបញ្ជាឯងឲ្យចេញពីក្មេងនេះទៅ កុំចូលវាទៀតឡើយ!”។
មានកាលមួយ ព្រះយេស៊ូវកំពុងដេញអារក្សមួយដែលធ្វើឲ្យមនុស្សគ។ នៅពេលអារក្សចេញទៅហើយ មនុស្សគនោះក៏និយាយបាន ហើយហ្វូងមនុស្សក៏ភ្ញាក់ផ្អើល។
ពេលនោះ មើល៍! មានបុរសម្នាក់ក្នុងចំណោមហ្វូងមនុស្ស ស្រែកឡើងថា៖ “លោកគ្រូអើយ! ខ្ញុំសូមអង្វរលោកឲ្យប្រោសប្រណីដល់កូនប្រុសរបស់ខ្ញុំផង ពីព្រោះវាជាកូនប្រុសតែមួយរបស់ខ្ញុំ។
នៅពេលគាត់ឮថា ព្រះយេស៊ូវកំពុងយាងមកពីយូឌាទៅកាលីឡេ គាត់ក៏ទៅរកព្រះអង្គ ហើយទូលអង្វរព្រះអង្គឲ្យយាងចុះទៅប្រោសកូនរបស់គាត់ឲ្យជា ពីព្រោះកូននោះជិតស្លាប់ហើយ។