គេស្ងើចយ៉ាងក្រៃលែង ទាំងនិយាយថា៖ “លោកធ្វើអ្វីៗទាំងអស់បានល្អណាស់! សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ”៕
ម៉ាកុស 8:1 - ព្រះគម្ពីរខ្មែរសាកល នៅគ្រានោះ មានហ្វូងមនុស្សមួយក្រុមធំម្ដងទៀត ពួកគេគ្មានអ្វីហូបឡើយ។ ព្រះយេស៊ូវទ្រង់ហៅពួកសិស្សមក មានបន្ទូលនឹងពួកគេថា៖ Khmer Christian Bible នៅគ្រានោះ មានមនុស្សច្រើនកុះករមកម្ដងទៀត ហើយពួកគេគ្មានអ្វីបរិភោគសោះ ព្រះអង្គក៏ហៅពួកសិស្ស និងមានបន្ទូលទៅគេថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មានមហាជនច្រើនកុះករបានមកជួបជុំគ្នាម្ដងទៀត ហើយគេគ្មានអ្វីបរិភោគ។ ព្រះអង្គហៅពួកសិស្សមក ហើយមានព្រះបន្ទូលទៅគេថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ ព្រះយេស៊ូត្រាស់ហៅពួកសិស្ស*មក មានព្រះបន្ទូលថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មានហ្វូងមនុស្សជាធំណាស់ ហើយគេគ្មានអ្វីបរិភោគ បានជាព្រះយេស៊ូវទ្រង់ហៅពួកសិស្សមកមានបន្ទូលថា អាល់គីតាប នៅពេលនោះ បណ្ដាជនយ៉ាងច្រើនកុះករមកប្រជុំគ្នាសាជាថ្មីម្ដងទៀត។ ដោយគេគ្មានអ្វីបរិភោគ អ៊ីសាហៅពួកសិស្សមកមានប្រសាសន៍ថា៖ |
គេស្ងើចយ៉ាងក្រៃលែង ទាំងនិយាយថា៖ “លោកធ្វើអ្វីៗទាំងអស់បានល្អណាស់! សូម្បីតែមនុស្សថ្លង់ក៏លោកធ្វើឲ្យឮបាន មនុស្សគក៏លោកធ្វើឲ្យនិយាយបានដែរ”៕