Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 8:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 នៅ​គ្រា​នោះ មាន​មហាជន​ច្រើន​កុះ​ករ​បាន​មក​ជួប​ជុំ​គ្នា​ម្ដង​ទៀត ហើយ​គេ​គ្មាន​អ្វី​បរិ‌ភោគ។ ព្រះ‌អង្គ​ហៅ​ពួក​សិស្ស​មក ហើយ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

1 នៅ​គ្រានោះ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​ម្ដងទៀត ពួកគេ​គ្មាន​អ្វី​ហូប​ឡើយ​។ ព្រះយេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​មក មានបន្ទូល​នឹង​ពួកគេ​ថា៖

សូមមើលជំពូក ចម្លង

Khmer Christian Bible

1 នៅ​គ្រា​នោះ​ មាន​មនុស្ស​ច្រើន​កុះករ​មក​ម្ដង​ទៀត​ ហើយ​ពួកគេ​គ្មាន​អ្វី​បរិភោគ​សោះ​ ព្រះអង្គ​ក៏​ហៅ​ពួក​សិស្ស​ និង​មាន​បន្ទូល​ទៅ​គេ​ថា៖​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 នៅ​ពេល​នោះ បណ្ដា‌ជន​យ៉ាង​ច្រើន​កុះ‌ករ​មក​ប្រជុំ​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត។ ដោយ​គេ​គ្មាន​អ្វី​បរិ‌ភោគ ព្រះ‌យេស៊ូ​ត្រាស់​ហៅ​ពួក​សិស្ស*​មក មាន​ព្រះ‌បន្ទូល​ថា៖

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 នៅ​គ្រា​នោះ មាន​ហ្វូង​មនុស្ស​ជា​ធំ​ណាស់ ហើយ​គេ​គ្មាន​អ្វី​បរិភោគ បាន​ជា​ព្រះ‌យេស៊ូវ​ទ្រង់​ហៅ​ពួក​សិស្ស​មក​មាន​បន្ទូល​ថា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 នៅ​ពេល​នោះ បណ្ដា‌ជន​យ៉ាង​ច្រើន​កុះ‌ករ​មក​ប្រជុំ​គ្នា​សា​ជា​ថ្មី​ម្ដង​ទៀត។ ដោយ​គេ​គ្មាន​អ្វី​បរិភោគ អ៊ីសា​ហៅ​ពួក​សិស្ស​មក​មាន​ប្រសាសន៍​ថា៖

សូមមើលជំពូក ចម្លង




ម៉ាកុស 8:1
3 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​នឹក​ប្លែក​ក្នុង​ចិត្ត​ជា​ខ្លាំង​ពន់​ពេក ដោយ​ពាក្យ​ថា៖ «លោក​បាន​ធ្វើ​ការ​ទាំង​អស់​សុទ្ធ​តែ​ល្អ គឺ​លោក​បាន​ប្រោស​ទាំង​មនុស្ស​ថ្លង់​ឲ្យ​ស្តាប់​ឮ ហើយ​មនុស្ស​គ​ឲ្យ​និយាយ​បាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម