កាលណាអ្នករាល់គ្នាចូលមក ដើម្បីលេចមកនៅចំពោះយើង តើនរណាបានទាមទារពីដៃរបស់អ្នករាល់គ្នា គឺទាមទារឲ្យជាន់ឈ្លីទីធ្លារបស់យើងដូច្នេះ?
ម៉ាកុស 7:8 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាបានបោះបង់សេចក្ដីបង្គាប់របស់ព្រះចោល ហើយកាន់ខ្ជាប់នូវទំនៀមទម្លាប់របស់មនុស្សវិញ ”។ Khmer Christian Bible អ្នករាល់គ្នាបោះបង់បញ្ញត្ដិរបស់ព្រះជាម្ចាស់ចោល រួចប្រកាន់យកទំនៀមទម្លាប់មនុស្សវិញ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះ ហើយទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ [ដូចជាការលាងប៉ាន់ លាងពែង និងការបែបនោះដទៃទៀតជាច្រើន]»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករាល់គ្នាបោះបង់ចោលបទបញ្ជារបស់ព្រះជាម្ចាស់ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតអ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ ដូចជាការលាងឆ្នាំង លាងពែងនោះ ហើយនឹងរបៀបយ៉ាងនោះជាច្រើនទៅទៀត អាល់គីតាប អ្នករាល់គ្នាបោះបង់ចោលហ៊ូកុំរបស់អុលឡោះ បែរទៅកាន់តាមទំនៀមទម្លាប់របស់មនុស្សវិញ»។ |
កាលណាអ្នករាល់គ្នាចូលមក ដើម្បីលេចមកនៅចំពោះយើង តើនរណាបានទាមទារពីដៃរបស់អ្នករាល់គ្នា គឺទាមទារឲ្យជាន់ឈ្លីទីធ្លារបស់យើងដូច្នេះ?
ដូច្នេះពួកផារិស៊ី និងពួកគ្រូវិន័យសួរព្រះអង្គថា៖ “ហេតុអ្វីបានជាពួកសិស្សរបស់លោកមិនដើរតាមទំនៀមទម្លាប់របស់ចាស់បុរាណ បែរជាហូបនំប៉័ងដោយដៃមិនបរិសុទ្ធទៅវិញ?”។
ខ្ញុំបានចម្រើនឡើងក្នុងសាសនាយូដា លើសជាងអ្នកវ័យស្រករខ្ញុំជាច្រើនក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយជាអ្នកស៊ប់យ៉ាងលើសលប់ចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។