អ្នករាល់គ្នាធ្វើឲ្យព្រះបន្ទូលរបស់ព្រះទៅជាមោឃៈដូច្នេះ ដោយទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួលតៗគ្នា។ អ្នករាល់គ្នាក៏ធ្វើការស្រដៀងបែបនេះជាច្រើនដែរ”។
ម៉ាកុស 7:3 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ពួកផារិស៊ី និងជនជាតិយូដាទាំងអស់កាន់ខ្ជាប់នូវទំនៀមទម្លាប់របស់ចាស់បុរាណ គឺពួកគេមិនហូបឡើយ ប្រសិនបើមិនបានលាងដៃតាមពិធីទេ។ Khmer Christian Bible ដ្បិតពួកអ្នកខាងគណៈផារិស៊ី និងជនជាតិយូដាកាន់តាមទំនៀមទម្លាប់ចាស់បុរាណ គឺគេមិនបរិភោគទេ លុះត្រាតែបានលាងសំអាតដៃឲ្យស្អាតជាមុនសិន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតពួកផារិស៊ី និងពួកយូដាទាំងអស់ គេមិនបរិភោគឡើយ ប្រសិនបើមិនបានលាងដៃយ៉ាងហ្មត់ចត់ជាមុន ដោយព្រោះកាន់តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ធម្មតា ពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតពួកផារិស៊ី នឹងពួកយូដាទាំងអស់គ្នា គេមិនដែលបរិភោគឡើយ ទាល់តែបានដុសលាងដៃយ៉ាងស្អាតអស់ពីចិត្តជាមុនសិន ដោយកាន់តាមសណ្តាប់ពីបុរាណរបស់ពួកចាស់ទុំ អាល់គីតាប ធម្មតាពួកផារីស៊ី និងជនជាតិយូដាទាំងអស់ តែងតែធ្វើពិធីលាងដៃយ៉ាងស្អាតហ្មត់ចត់មុននឹងបរិភោគ តាមទំនៀមទម្លាប់របស់ចាស់បុរាណ។ |
អ្នករាល់គ្នាធ្វើឲ្យព្រះបន្ទូលរបស់ព្រះទៅជាមោឃៈដូច្នេះ ដោយទំនៀមទម្លាប់ដែលអ្នករាល់គ្នាបានទទួលតៗគ្នា។ អ្នករាល់គ្នាក៏ធ្វើការស្រដៀងបែបនេះជាច្រើនដែរ”។
ដូច្នេះពួកផារិស៊ី និងពួកគ្រូវិន័យសួរព្រះអង្គថា៖ “ហេតុអ្វីបានជាពួកសិស្សរបស់លោកមិនដើរតាមទំនៀមទម្លាប់របស់ចាស់បុរាណ បែរជាហូបនំប៉័ងដោយដៃមិនបរិសុទ្ធទៅវិញ?”។
នៅពេលពួកផារិស៊ីនោះបានឃើញ ក៏នឹកឆ្ងល់ដែលព្រះអង្គមិនបានធ្វើពិធីលាងសម្អាតជាមុន មុននឹងសោយ។
នៅទីនោះ មានដាក់ពាងថ្មប្រាំមួយ សម្រាប់ពិធីជម្រះរបស់ជនជាតិយូដា ពាងនីមួយៗមានចំណុះពីរ ឬបីរង្វាល់។
ខ្ញុំបានចម្រើនឡើងក្នុងសាសនាយូដា លើសជាងអ្នកវ័យស្រករខ្ញុំជាច្រើនក្នុងចំណោមជនរួមជាតិរបស់ខ្ញុំ ហើយជាអ្នកស៊ប់យ៉ាងលើសលប់ចំពោះទំនៀមទម្លាប់ដូនតារបស់ខ្ញុំ។
ចូរប្រុងប្រយ័ត្ន កុំឲ្យមានអ្នកណាចាប់អ្នករាល់គ្នាជាឈ្លើយសឹកដោយទស្សនវិជ្ជា និងដោយពាក្យបោកបញ្ឆោតឥតប្រយោជន៍ឡើយ។ សេចក្ដីទាំងនោះចេញមកពីទំនៀមទម្លាប់របស់មនុស្ស ចេញមកពីគោលការណ៍បឋមរបស់ពិភពលោក គឺមិនមែនចេញមកពីព្រះគ្រីស្ទទេ។
ដ្បិតអ្នករាល់គ្នាដឹងហើយថា អ្នករាល់គ្នាត្រូវបានប្រោសលោះពីរបៀបរស់នៅឥតប្រយោជន៍របស់អ្នករាល់គ្នាដែលបន្តពីដូនតាមក មិនមែនដោយអ្វីដែលរមែងតែងតែសាបសូន្យដូចប្រាក់ ឬមាសនោះទេ