ក៏កុំយកថង់យាមសម្រាប់ការធ្វើដំណើរ ហើយក៏កុំយកអាវពីរ ស្បែកជើង ឬឈើច្រត់ទៅជាមួយដែរ ដ្បិតអ្នកធ្វើការសមនឹងទទួលអាហាររបស់ខ្លួន។
ម៉ាកុស 6:9 - ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែឲ្យពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវពីរទេ”។ Khmer Christian Bible តែត្រូវពាក់ស្បែកជើង ហើយមិនត្រូវពាក់អាវពីរទេ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គឺពាក់បានតែស្បែកជើង ហើយមិនត្រូវពាក់អាវពីរឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពាក់បានតែស្បែកជើងសង្រែក ឥតពាក់អាវ២ឡើយ អាល់គីតាប ចូរពាក់ស្បែកជើង តែមិនត្រូវយកអាវពីរបន្លាស់ទៅជាមួយឲ្យសោះ»។ |
ក៏កុំយកថង់យាមសម្រាប់ការធ្វើដំណើរ ហើយក៏កុំយកអាវពីរ ស្បែកជើង ឬឈើច្រត់ទៅជាមួយដែរ ដ្បិតអ្នកធ្វើការសមនឹងទទួលអាហាររបស់ខ្លួន។
“ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹកសម្រាប់ការកែប្រែចិត្ត។ ប៉ុន្តែម្នាក់ដែលនឹងមកក្រោយខ្ញុំ ធំជាងខ្ញុំ ដែលខ្ញុំមិនស័ក្ដិសមនឹងដោះស្បែកជើងរបស់លោកផង។ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយភ្លើង។
ព្រះអង្គមានបន្ទូលនឹងពួកគេទៀតថា៖“អ្នករាល់គ្នាចូលទៅក្នុងផ្ទះមួយនៅទីណាក៏ដោយ ចូរស្នាក់នៅផ្ទះនោះរហូតដល់អ្នករាល់គ្នាចាកចេញពីទីនោះចុះ។
ព្រះអង្គបង្គាប់ពួកគេថា៖“កុំយកអ្វីសម្រាប់ការធ្វើដំណើរឡើយ លើកលែងតែឈើច្រត់ប៉ុណ្ណោះ។ កុំយកនំប៉័ង កុំយកថង់យាម កុំយកលុយកាក់ដាក់ក្នុងខ្សែក្រវាត់ឡើយ។
ទូតសួគ៌និយាយនឹងគាត់ថា៖ “ចូរក្រវាត់ខ្លួន ហើយពាក់ស្បែកជើងរបស់អ្នកទៅ!”។ គាត់ក៏ធ្វើតាម។ ទូតសួគ៌និយាយទៀតថា៖ “ចូរពាក់អាវវែងរបស់អ្នក ហើយមកតាមខ្ញុំ!”។