ម៉ាកុស 6:23 - ព្រះគម្ពីរខ្មែរសាកល រួចទ្រង់ក៏ស្បថនឹងនាងយ៉ាងម៉ឺងម៉ាត់ថា៖ “អ្វីក៏ដោយដែលនាងសុំយើង យើងនឹងឲ្យនាង ទោះបីជាដល់មួយចំហៀងនៃអាណាចក្ររបស់យើងក៏ដោយ”។ Khmer Christian Bible ព្រះអង្គបានស្បថយ៉ាងម៉ឺងម៉ាត់ថា៖ «អ្វីក៏ដោយដែលនាងសុំយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ដេចស្បថនឹងនាងថា៖ «អ្វីក៏ដោយដែលនាងសូមពីយើង យើងនឹងឲ្យនាង សូម្បីតែនគររបស់យើងមួយចំហៀងក៏ដោយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏ស្បថនឹងនាងទៀតថា របស់អ្វីក៏ដោយដែលនាងសូម នោះយើងនឹងឲ្យដោយពិត ទោះបើដល់នគរ១ចំហៀងផង អាល់គីតាប រួចស្ដេចស្បថនឹងនាងថា៖ «អ្វីៗដែលនាងសុំពីយើង យើងនឹងឲ្យនាង ទោះបីនគរមួយចំហៀងក៏ដោយ»។ |
ដូច្នេះហេរ៉ូឌក៏សន្យាដោយពាក្យសម្បថថា អ្វីក៏ដោយដែលនាងសុំ ទ្រង់នឹងប្រទានឲ្យនាង។
រួចទូលព្រះអង្គថា៖ “ប្រសិនបើអ្នកក្រាបថ្វាយបង្គំខ្ញុំ ខ្ញុំនឹងឲ្យអ្វីៗទាំងអស់នេះដល់អ្នក”។
នាងចេញទៅសួរម្ដាយនាងថា៖ “តើខ្ញុំគួរសុំអ្វី?”។ ម្ដាយនាងឆ្លើយថា៖ “ក្បាលរបស់យ៉ូហានអ្នកធ្វើពិធីជ្រមុជទឹក!”។