ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សឲ្យជិះទូក គឺឲ្យទៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។
ម៉ាកុស 4:35 - ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាចថ្ងៃនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកសិស្សថា៖“យើងនាំគ្នាឆ្លងទៅត្រើយម្ខាង”។ Khmer Christian Bible នៅល្ងាចថ្ងៃនោះ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរយើងឆ្លងទៅឯត្រើយម្ខាង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅល្ងាចថ្ងៃនោះ ព្រះអង្គមានព្រះបន្ទូលទៅពួកសិស្សថា៖ «ចូរយើងឆ្លងទៅត្រើយម្ខាង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅល្ងាចថ្ងៃដដែលនោះ ព្រះយេស៊ូមានព្រះបន្ទូលទៅពួកសិស្ស*ថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះពេលល្ងាចថ្ងៃនោះឯង ទ្រង់មានបន្ទូលទៅពួកសិស្សថា ចូរយើងឆ្លងទៅត្រើយម្ខាង អាល់គីតាប នៅល្ងាចថ្ងៃដដែលនោះ អ៊ីសាមានប្រសាសន៍ទៅពួកសិស្សថា៖ «យើងនាំគ្នាឆ្លងទៅត្រើយម្ខាង»។ |
ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សឲ្យជិះទូក គឺឲ្យទៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។
នៅពេលព្រះយេស៊ូវទតឃើញហ្វូងមនុស្សនៅជុំវិញព្រះអង្គ ព្រះអង្គក៏បង្គាប់ឲ្យឆ្លងទៅត្រើយម្ខាង។
ព្រះយេស៊ូវទ្រង់ជិះទូកឆ្លងទៅត្រើយម្ខាងវិញ។ មានហ្វូងមនុស្សមួយក្រុមធំបានផ្ដុំគ្នានៅជុំវិញព្រះអង្គ ហើយព្រះអង្គក៏គង់នៅមាត់បឹង។
ភ្លាមនោះ ព្រះយេស៊ូវបានតឿនពួកសិស្សរបស់ព្រះអង្គឲ្យជិះទូក គឺឲ្យទៅបេតសៃដានៅត្រើយម្ខាងមុនព្រះអង្គ ខណៈដែលព្រះអង្គឲ្យហ្វូងមនុស្សទៅវិញ។
នៅគ្រានោះ មានថ្ងៃមួយដែលព្រះយេស៊ូវយាងចុះទូកជាមួយពួកសិស្ស ហើយមានបន្ទូលនឹងពួកគេថា៖“យើងនាំគ្នាឆ្លងទៅត្រើយម្ខាងបឹង”។ ពួកគេក៏ចេញទូកទៅ។
ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“តើជំនឿរបស់អ្នករាល់គ្នានៅឯណា?”។ ពួកគេក៏ភ្ញាក់ផ្អើលទាំងភ័យខ្លាច ហើយនិយាយគ្នាទៅវិញទៅមកថា៖ “ចុះតើលោកនេះជានរណា? លោកបញ្ជាសូម្បីតែខ្យល់ និងទឹក ហើយវាក៏ស្ដាប់បង្គាប់លោកដែរ!”។
ហើយជិះទូកឆ្លងបឹងទៅកាពើណិម។ ពេលនោះភាពងងឹតចូលមកហើយ ប៉ុន្តែព្រះយេស៊ូវមិនទាន់យាងមករកពួកគេនៅឡើយទេ។
ពេលរកព្រះអង្គឃើញនៅត្រើយម្ខាងបឹង ពួកគេក៏ទូលថា៖ “រ៉ាប៊ី តើលោកមកដល់ទីនេះពីអង្កាល់?”។