Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 8:18 - ព្រះគម្ពីរខ្មែរសាកល

18 នៅពេល​ព្រះយេស៊ូវ​ទត​ឃើញ​ហ្វូងមនុស្ស​នៅ​ជុំវិញ​ព្រះអង្គ ព្រះអង្គ​ក៏​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ត្រើយម្ខាង​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ពេល​ព្រះយេស៊ូ​ទត​ឃើញ​មនុស្ស​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ព្រះអង្គ​ក៏​បង្គាប់​ពួក​សិស្ស​ឲ្យ​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 កាល​ព្រះ‌យេស៊ូវ​ឃើញ​មហា​ជន​ច្រើន​កុះករ​នៅ​ជុំ‌វិញ​ព្រះ‌អង្គ ទ្រង់​ក៏​បញ្ជា​ឲ្យ​ឆ្លង​ទូក​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 កាល​ព្រះ‌យេស៊ូ​ឃើញ​បណ្ដា‌ជន​ចោម‌រោម​ព្រះអង្គ ព្រះអង្គ​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 កាល​ព្រះ‌យេស៊ូវ ទ្រង់​ឃើញ​ហ្វូង​មនុស្ស​កក‌កុញ​នៅ​ជុំ‌វិញ​ទ្រង់ នោះ​ទ្រង់​បង្គាប់​ឲ្យ​ឆ្លង​ទៅ​ឯ​ត្រើយ​ម្ខាង​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 កាល​អ៊ីសា​ឃើញ​បណ្ដា‌ជន​ចោម​រោម​គាត់ គាត់​ក៏​បញ្ជា​ឲ្យ​គេ​ចេញ​ទូក​ទៅ​ត្រើយ​ម្ខាង។

សូមមើលជំពូក ចម្លង




ម៉ាថាយ 8:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ភ្លាមនោះ ព្រះយេស៊ូវ​បាន​តឿន​ពួក​សិស្ស​ឲ្យ​ជិះ​ទូក គឺ​ឲ្យ​ទៅ​ត្រើយម្ខាង​មុន​ព្រះអង្គ ខណៈដែល​ព្រះអង្គ​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​។


នៅពេល​ព្រះយេស៊ូវ​យាង​ចុះមក​ពី​ភ្នំ ហ្វូងមនុស្ស​ជាច្រើន​ក៏​ទៅតាម​ព្រះអង្គ​។


លុះដល់​ពេលល្ងាច​ថ្ងៃ​នោះ ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកសិស្ស​ថា៖“យើង​នាំគ្នា​ឆ្លង​ទៅ​ត្រើយម្ខាង”។


ព្រះយេស៊ូវ​ទ្រង់​ជិះ​ទូក​ឆ្លង​ទៅ​ត្រើយម្ខាង​វិញ​។ មាន​ហ្វូងមនុស្ស​មួយក្រុម​ធំ​បាន​ផ្ដុំគ្នា​នៅ​ជុំវិញ​ព្រះអង្គ ហើយ​ព្រះអង្គ​ក៏​គង់នៅ​មាត់បឹង​។


ភ្លាមនោះ ព្រះយេស៊ូវ​បាន​តឿន​ពួក​សិស្ស​របស់​ព្រះអង្គ​ឲ្យ​ជិះ​ទូក គឺ​ឲ្យ​ទៅ​បេតសៃដា​នៅ​ត្រើយម្ខាង​មុន​ព្រះអង្គ ខណៈដែល​ព្រះអង្គ​ឲ្យ​ហ្វូងមនុស្ស​ទៅវិញ​។


ព្រះអង្គ​ក៏​យាង​ចាកចេញ​ពី​ពួកគេ រួច​ជិះ​ទូក​វិញ ឆ្លង​ទៅ​ត្រើយម្ខាង​។


នៅ​គ្រានោះ មាន​ថ្ងៃ​មួយ​ដែល​ព្រះយេស៊ូវ​យាង​ចុះ​ទូក​ជាមួយ​ពួក​សិស្ស ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“យើង​នាំ​គ្នា​ឆ្លង​ទៅ​ត្រើយម្ខាង​បឹង”។ ពួកគេ​ក៏​ចេញទូក​ទៅ​។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកគេ​រៀបនឹង​មក​ចាប់​ព្រះអង្គ​ឲ្យ​ធ្វើជា​ស្ដេច ដូច្នេះ​ព្រះអង្គ​យាង​ចាកចេញ​ទៅ​ភ្នំ​ម្ដងទៀត​តែព្រះអង្គឯង​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម