ម៉ាកុស 16:3 - ព្រះគម្ពីរខ្មែរសាកល ពួកនាងនិយាយគ្នាថា៖ “តើនរណានឹងប្រមៀលថ្មចេញពីមាត់រូងផ្នូរឲ្យពួកយើង?” Khmer Christian Bible ហើយពួកនាងបាននិយាយគ្នាថា៖ «តើអ្នកណានឹងប្រមៀលថ្មពីមាត់ច្រកចូលក្នុងផ្នូរឲ្យយើង?» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកនាងនិយាយគ្នាថា៖ «តើមានអ្នកណានឹងប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រមទាំងនិយាយគ្នាបណ្តើរថា តើមានអ្នកណា នឹងប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង អាល់គីតាប ពួកនាងនិយាយគ្នាថា៖ «តើបាននរណាជួយប្រមៀលថ្មចេញពីមាត់ផ្នូរឲ្យយើង?»។ |
ដ្បិតថ្មនោះធំសម្បើមណាស់។ ប៉ុន្តែនៅពេលងើបភ្នែកមើល ពួកនាងក៏ឃើញថា ថ្មនោះត្រូវបានប្រមៀលចេញហើយ។
នៅថ្ងៃទីមួយនៃសប្ដាហ៍ ម៉ារាអ្នកម៉ាក់ដាឡាមករូងផ្នូរពីព្រលឹម ទាំងងងឹតនៅឡើយ ក៏ឃើញថាថ្មត្រូវបានយកចេញពីមាត់រូងហើយ។