ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 14:8 - ព្រះគម្ពីរខ្មែរសាកល

នាង​បាន​ធ្វើ​អ្វីដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​លាប​ប្រេង​លើ​រូបកាយ​របស់ខ្ញុំ​ទុកមុន សម្រាប់​ការបញ្ចុះសព​ខ្ញុំ​។

សូមមើលជំពូក

Khmer Christian Bible

នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​រួច​ហើយ​ គឺ​នាង​បាន​លាប​ប្រេង​លើ​ខ្លួន​ខ្ញុំ​ ដើម្បី​រៀប​ចំ​បញ្ចុះ​សព​ខ្ញុំ​ជា​មុន​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​បាន​ធ្វើ​អ្វី​ដែល​នាង​អាច​ធ្វើ​បាន គឺ​នាង​បាន​ចាក់​ប្រេង​លើ​រូប​កាយ​ខ្ញុំ​ជា​មុន សម្រាប់​ពិធី​បញ្ចុះ​សព​ខ្ញុំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ស្ត្រី​នេះ​បាន​ធ្វើ​តាម​សមត្ថ‌ភាព​របស់​នាង គឺ​នាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ​ទុក​ជា​មុន​សម្រាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​បាន​ធ្វើ​ការ​អ្វី​ដែល​នាង​ធ្វើ​បាន គឺ​បាន​មក​មុន​ពេល​កំណត់ នឹង​លាប​ខ្លួន​ខ្ញុំ ជា​ការ​សំរាប់​កប់​ខ្មោច​ខ្ញុំ

សូមមើលជំពូក

អាល់គីតាប

ស្ដ្រី​នេះ​បាន​ធ្វើ​តាម​សមត្ថ‌ភាព​របស់​នាង គឺ​នាង​លាប​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ ទុក​ជា​មុន​សម្រាប់​យក​ទៅ​បញ្ចុះ​ក្នុង​ផ្នូរ។

សូមមើលជំពូក



ម៉ាកុស 14:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជារាស្ត្រ​របស់ព្រះអម្ចាស់​នឹង​ស្ម័គ្រចិត្តថ្វាយខ្លួន​នៅ​ថ្ងៃ​ព្រះអង្គ​កាន់អំណាច​; ពួក​យុវជន​របស់ព្រះអម្ចាស់​នឹង​មកឯ​ព្រះអង្គ ដូច​ទឹកសន្សើម​ដែល​ចេញពី​ផ្ទៃ​នៃ​ព្រឹកព្រលឹម ទាំង​ដណ្ដប់ដោយ​អានុភាព​ដ៏វិសុទ្ធ​។


តាមពិត នាង​បាន​ចាក់​ប្រេងក្រអូប​នេះ​លើ​រូបកាយ​របស់ខ្ញុំ គឺ​នាង​បាន​ធ្វើ​ដើម្បី​រៀបចំបញ្ចុះសព​ខ្ញុំ​។


លុះដល់​ពេលល្ងាច ដោយសារ​ថ្ងៃនោះ​ជា​ថ្ងៃរៀបចំបុណ្យ គឺ​មួយថ្ងៃមុនថ្ងៃសប្ប័ទ


នៅពេល​យក​ព្រះសព​ចុះ​ហើយ គាត់​ក៏​រុំ​ព្រះសព​នឹង​ក្រណាត់ផាឌិប ហើយ​ដាក់​ក្នុង​រូងផ្នូរ​ដែល​បាន​ដាប់លុងក្នុងថ្ម ជា​កន្លែងដែល​មិនទាន់​មាន​ដាក់​សព​អ្នកណា​នៅឡើយ​។


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​បណ្ដោយ​នាង​ចុះ​! នាង​បាន​ទុក​ប្រេងក្រអូបនេះ​សម្រាប់​ថ្ងៃ​នៃ​ការបញ្ចុះសព​ខ្ញុំ​។


ដ្បិត​ប្រសិនបើ​មាន​ចិត្តសង្វាត នោះ​ជាទីគាប់ព្រះហឫទ័យ​ហើយ គឺ​តាម​អ្វីដែល​ខ្លួន​មាន មិនមែន​តាម​អ្វីដែល​ខ្លួន​គ្មាន​នោះ​ទេ​។