ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 14:5 - ព្រះគម្ពីរខ្មែរសាកល

ដ្បិត​ប្រេងក្រអូប​នេះ​អាច​លក់​បាន​ជាង​បីរយ​ឌេណារី ហើយ​ចែក​ឲ្យ​អ្នកក្រ​បាន”។ ដូច្នេះ​ពួកគេ​ក៏​ស្ដីឲ្យ​នាង។

សូមមើលជំពូក

Khmer Christian Bible

ព្រោះ​ប្រេង​នេះ​អាច​លក់​បាន​ប្រាក់​លើស​ពី​បី​រយ​ឌេណារី​ ហើយ​អាច​ចែក​ទាន​ឲ្យ​អ្នក​ក្រ​បាន»​ ពួកគេ​ក៏​បន្ទោស​នាង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​ប្រេង​នេះ​អាច​លក់​បាន​ជាង​បី​រយ​ដេណារី ហើយ​យក​ប្រាក់​ចែក​ទាន​ដល់​អ្នក​ក្រ​បាន»។ អ្នក​ទាំង​នោះ​ស្ដី​បន្ទោស​ដល់​នាង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង* ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ជាង​៦០​រៀល ដើម្បី​ចែក​ទាន​ដល់​ពួក​អ្នក​ទ័ល‌ក្រ​វិញ គេ​ក៏​រទូ‌រទាំ​នឹង​នាង

សូមមើលជំពូក

អាល់គីតាប

បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង ហើយ​ចែក​ទាន​ដល់​ជន​ក្រី‌ក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។

សូមមើលជំពូក



ម៉ាកុស 14:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគាត់​បាន​រអ៊ូរទាំ​នៅក្នុង​រោង​របស់ខ្លួន ហើយ​មិន​ស្ដាប់តាម​ព្រះសូរសៀង​របស់​ព្រះយេហូវ៉ា​ឡើយ​។


“ប៉ុន្តែ​បាវបម្រើ​នោះ​ចេញទៅ ក៏​ជួប​បាវបម្រើជាគ្នា​គាត់​ម្នាក់​ដែល​ជំពាក់​គាត់​មួយរយ​ឌេណារី ។ គាត់​ចាប់​ច្របាច់ក​អ្នកនោះ ទាំង​និយាយថា​: ‘សង​អ្វីដែល​ជំពាក់​យើង​មក​!’។


នៅពេល​ទទួល​ប្រាក់​ហើយ ពួកគេ​ក៏​រអ៊ូរទាំ​ដាក់​ម្ចាស់​ចម្ការ


ដ្បិត​ប្រេងក្រអូប​នេះ​អាច​លក់​បាន​ថ្លៃ ហើយ​ចែក​ឲ្យ​អ្នកក្រ​បាន”។


មាន​អ្នកខ្លះ​ទើសចិត្ត ក៏​និយាយ​គ្នា​ថា​៖ “ហេតុអ្វីបានជា​ខ្ជះខ្ជាយ​ប្រេងក្រអូប​បែបនេះ​?


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ចូរ​បណ្ដោយ​នាង​ចុះ ហេតុអ្វីបានជា​អ្នករាល់គ្នា​ធ្វើឲ្យ​នាង​មានអំពល់​ដូច្នេះ​? នាង​បាន​ធ្វើ​កិច្ចការ​ដ៏ប្រសើរ​ដល់​ខ្ញុំ​ហើយ។


ពួកផារិស៊ី និង​ពួក​គ្រូវិន័យ​ក៏​រអ៊ូរទាំ​ថា៖ “អ្នកនេះ​ទទួល​មនុស្សបាប ហើយ​ហូបជាមួយ​ពួកគេ​ទៀតផង”។


ដ្បិត​អ្នកខ្លះ​ស្មាន​ថា ដោយសារ​យូដាស​កាន់​ថង់ប្រាក់ បានជា​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ឲ្យ​ទៅ​ទិញ​អ្វីដែល​ត្រូវការ​សម្រាប់​ពិធីបុណ្យ ឬក៏​ឲ្យ​ទៅ​ចែក​អ្វី​ដល់​អ្នកក្រ​។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“កុំ​រអ៊ូរទាំ​ដាក់​គ្នាទៅវិញទៅមក​ឡើយ​។


ភីលីព​ទូល​ឆ្លើយ​នឹង​ព្រះអង្គ​ថា​៖ “នំប៉័ង​អស់​ពីររយ​ឌេណារី ក៏​មិន​ល្មម​ឲ្យ​ម្នាក់ៗ​ទទួលបាន​បន្តិចបន្តួច​ផង”។


កុំឲ្យ​យើង​រអ៊ូរទាំ ដូចដែល​អ្នកខ្លះ​ក្នុង​ពួកគាត់​បាន​រអ៊ូរទាំ​ឡើយ ជាលទ្ធផល អ្នកទាំងនោះ​ត្រូវ​មេបំផ្លាញ​សម្លាប់​។


អ្នក​ដែល​លួច ចូរ​កុំ​លួច​ទៀត ផ្ទុយទៅវិញ ចូរ​ធ្វើការនឿយហត់ គឺ​ធ្វើការ​ទៀងត្រង់​ដោយ​ផ្ទាល់ដៃ ដើម្បីឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត​។


ចូរ​ធ្វើ​គ្រប់ការទាំងអស់​ដោយគ្មាន​ការរអ៊ូរទាំ ឬ​ការប្រកែក


អ្នកទាំងនោះ​ជា​អ្នករអ៊ូរទាំ និង​ជា​អ្នកចាប់កំហុសគេ ដែល​ដើរ​តាម​តណ្ហា​របស់​ខ្លួន​។ មាត់​របស់​ពួកគេ​និយាយ​ពាក្យអួតអាង ទាំង​បញ្ចើចបញ្ចើ​គេ​ដើម្បីបាន​ផលប្រយោជន៍​។