Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាកុស 14:5 - Khmer Christian Bible

5 ព្រោះ​ប្រេង​នេះ​អាច​លក់​បាន​ប្រាក់​លើស​ពី​បី​រយ​ឌេណារី​ ហើយ​អាច​ចែក​ទាន​ឲ្យ​អ្នក​ក្រ​បាន»​ ពួកគេ​ក៏​បន្ទោស​នាង។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

5 ដ្បិត​ប្រេងក្រអូប​នេះ​អាច​លក់​បាន​ជាង​បីរយ​ឌេណារី ហើយ​ចែក​ឲ្យ​អ្នកក្រ​បាន”។ ដូច្នេះ​ពួកគេ​ក៏​ស្ដីឲ្យ​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 ដ្បិត​ប្រេង​នេះ​អាច​លក់​បាន​ជាង​បី​រយ​ដេណារី ហើយ​យក​ប្រាក់​ចែក​ទាន​ដល់​អ្នក​ក្រ​បាន»។ អ្នក​ទាំង​នោះ​ស្ដី​បន្ទោស​ដល់​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង* ហើយ​ចែក​ទាន​ដល់​ជន​ក្រីក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 ដ្បិត​ប្រេង​នេះ​នឹង​លក់​បាន​ជាង​៦០​រៀល ដើម្បី​ចែក​ទាន​ដល់​ពួក​អ្នក​ទ័ល‌ក្រ​វិញ គេ​ក៏​រទូ‌រទាំ​នឹង​នាង

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បើ​យក​ប្រេង​នេះ​ទៅ​លក់ មុខ​ជា​បាន​ប្រាក់​ជាង​បី​រយ​ដួង ហើយ​ចែក​ទាន​ដល់​ជន​ក្រី‌ក្រ​វិញ»។ អ្នក​ទាំង​នោះ​ខឹង​នឹង​នាង​ណាស់។

សូមមើលជំពូក ចម្លង




ម៉ាកុស 14:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​បាវបម្រើ​នោះ​ចេញទៅ​ ក៏​ជួប​នឹង​បាវបម្រើ​ម្នាក់​ជា​គូកន​ ដែល​បាន​ជំពាក់​គាត់​មួយ​រយ​ឌេណារី​ គាត់​បាន​ចាប់​ច្របាច់​ក​អ្នក​នោះ​ ទាំង​និយាយ​ថា​ សង​អ្វី​ដែល​ឯង​ជំពាក់​អញ​មក!​


ពួកគេ​ទទួល​យក​ ទាំង​រអ៊ូ​រទាំ​ដាក់​ម្ចាស់​ចម្ការ​


ដ្បិត​ប្រេង​នេះ​អាច​លក់​បាន​ថ្លៃ​ ហើយ​អាច​ចែក​ទានដល់​អ្នក​ក្រ​បាន»។​


ប៉ុន្ដែ​មាន​អ្នក​ខ្លះ​ច្រណែន​គ្នា​ ក៏​និយាយ​ថា៖​ «តើ​ហេតុ​អ្វី​បាន​ជា​បង្ហិន​ប្រេង​ក្រអូប​ដូច្នេះ?​


តែ​ព្រះយេស៊ូ​មាន​បន្ទូល​ថា៖​ «បណ្ដោយ​តាម​នាង​ទៅ​ ហេតុ​អ្វី​ក៏​អ្នក​រាល់គ្នា​បង្ក​រឿង​ឲ្យ​នាង​ពិបាក​ដូច្នេះ?​ នាង​បាន​ធ្វើ​កិច្ចការ​ដ៏​ប្រសើរ​សម្រាប់​ខ្ញុំ​


ប៉ុន្ដែ​ទាំង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ និង​ពួក​គ្រូ​វិន័យ​បាន​រអ៊ូរទាំ​ថា៖​ «អ្នក​នេះ​ស្វាគមន៍​ពួក​មនុស្ស​បាប​ ហើយ​បរិភោគ​ជាមួយ​ពួកគេ​ទៀត​ផង»​


ហើយ​មាន​អ្នក​ខ្លះ​ស្មាន​ថា​ ដោយ​ព្រោះតែ​យូដាស​កាន់​ថង់​ប្រាក់​ បាន​ជា​ព្រះយេស៊ូ​ប្រាប់​គាត់​ឲ្យ​ទៅ​ទិញ​ឥវ៉ាន់​ដែល​ត្រូវ​ការ​សម្រាប់​ពិធី​បុណ្យ​ ឬ​ឲ្យ​គាត់​ទៅ​ចែក​អ្វី​ដល់​ពួកអ្នក​ក្រ។​


ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ឈប់​រអ៊ូ​រទាំ​ដាក់​គ្នា​ទៀត​ទៅ!​


លោក​ភីលីព​ទូល​ទៅ​ព្រះអង្គ​ថា៖​ «ទោះបី​ទិញ​នំប៉័ង​អស់​កាក់​ពីរ​រយ​ឌេណារី​ ហើយ​ចែក​ម្នាក់​បន្ដិចៗ​ក៏​ដោយ​ ក៏​នៅ​តែ​មិន​គ្រាន់​សម្រាប់​គ្រប់​គ្នា​ដែរ»​


កុំ​រអ៊ូ​រទាំ​ដូចជា​ពួកគេ​ខ្លះ​បាន​រអ៊ូ​រទាំ​ ហើយ​ត្រូវ​បាន​សម្លាប់​ដោយ​មច្ចុរាជ​នោះ​ឡើយ​


អ្នក​ដែល​លួច​ ចូរ​កុំ​លួច​ទៀត​ ប៉ុន្ដែ​ចូរ​ខំ​ធ្វើ​ការ​យ៉ាង​នឿយ​ហត់​ចុះ​ គឺ​ធ្វើ​កិច្ចការ​ដែល​មាន​ប្រយោជន៍​ដោយ​ដៃ​របស់​ខ្លួន​វិញ​ ដើម្បី​ឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត។​


ចូរ​ធ្វើ​អ្វីៗ​ទាំង​អស់​ដោយ​មិន​រអ៊ូរទាំ​ និង​ប្រកែក​ឡើយ​


មនុស្ស​ទាំង​នោះ​ជា​ពួក​រអ៊ូ​រទាំ​ ហើយ​ត្អូញត្អែរ​ ពួកគេ​រស់នៅ​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ខ្លួន​ ហើយ​មាត់​របស់​ពួកគេ​និយាយ​ពាក្យ​អួតអាង​ ពួកគេ​តែងតែ​បញ្ចើចបញ្ចើ​មនុស្ស​ ដើម្បី​ផល​ប្រយោជន៍។​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម