អ្នកដែលថ្វាយតង្វាយអរព្រះគុណ គឺលើកតម្កើងសិរីរុងរឿងដល់យើង ហើយតម្រង់ផ្លូវរបស់ខ្លួន; យើងនឹងធ្វើឲ្យអ្នកនោះឃើញសេចក្ដីសង្គ្រោះរបស់ព្រះ”៕
ម៉ាកុស 12:33 - ព្រះគម្ពីរខ្មែរសាកល រីឯការស្រឡាញ់ព្រះអស់ពីចិត្ត អស់ពីបញ្ញា និងអស់ពីកម្លាំង ហើយការស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត”។ Khmer Christian Bible ហើយឲ្យស្រឡាញ់ព្រះអង្គអស់ពីចិត្ដ អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង និងឲ្យស្រឡាញ់អ្នកជិតខាងឲ្យដូចជាខ្លួនឯងនោះ ប្រសើរជាងតង្វាយដុត និងយញ្ញបូជាទាំងអស់ទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដែលស្រឡាញ់ព្រះអង្គអស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង និងអស់ពីកម្លាំង ហើយស្រឡាញ់អ្នកជិតខាងខ្លួន ដូចខ្លួនឯង នោះវិសេសជាងអស់ទាំងតង្វាយដុត និងយញ្ញបូជាទាំងប៉ុន្មានទៅទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយដុត និងថ្វាយយញ្ញបូជាទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដែលស្រឡាញ់ទ្រង់អស់ពីចិត្ត អស់ពីប្រាជ្ញា អស់ពីព្រលឹង នឹងអស់ពីកំឡាំង ហើយដែលស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង នោះវិសេសលើសជាងអស់ទាំងដង្វាយដុត នឹងយញ្ញបូជាទាំងប៉ុន្មានទៅទៀត អាល់គីតាប បើយើងស្រឡាញ់អុលឡោះអស់ពីចិត្ដគំនិត អស់ពីបញ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗ ឲ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងធ្វើគូរបានដុត និងជំនូនផ្សេងៗទៅទៀត»។ |
អ្នកដែលថ្វាយតង្វាយអរព្រះគុណ គឺលើកតម្កើងសិរីរុងរឿងដល់យើង ហើយតម្រង់ផ្លូវរបស់ខ្លួន; យើងនឹងធ្វើឲ្យអ្នកនោះឃើញសេចក្ដីសង្គ្រោះរបស់ព្រះ”៕
ការដែលអនុវត្តសេចក្ដីសុចរិត និងសេចក្ដីយុត្តិធម៌ គាប់ព្រះហឫទ័យព្រះយេហូវ៉ាជាងយញ្ញបូជាទៅទៀត។
ប្រសិនបើអ្នករាល់គ្នាយល់ពាក្យដែលថា:‘យើងចង់បានសេចក្ដីមេត្តា មិនមែនយញ្ញបូជាទេ’មានន័យដូចម្ដេច ម្ល៉េះសមអ្នករាល់គ្នាមិនបានផ្ដន្ទាទោសអ្នកដែលគ្មានទោសឡើយ។
ចូរអ្នករាល់គ្នាទៅរៀនចុះ ថាតើពាក្យដែលថា‘យើងចង់បានសេចក្ដីមេត្តា មិនមែនយញ្ញបូជាទេ’មានន័យដូចម្ដេច! ដ្បិតខ្ញុំបានមកមិនមែនដើម្បីហៅមនុស្សសុចរិតទេ គឺដើម្បីហៅមនុស្សបាបវិញ”។
ក្នុងឃ្លាខាងលើ ព្រះអង្គមានបន្ទូលថាព្រះអង្គមិនចង់បាន ហើយមិនសព្វព្រះហឫទ័យនឹងយញ្ញបូជា តង្វាយ តង្វាយដុត និងតង្វាយលោះបាបនោះទេ ទោះបីជាយញ្ញបូជាទាំងនោះត្រូវបានថ្វាយស្របតាមក្រឹត្យវិន័យក៏ដោយ។