ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាកុស 12:12 - ព្រះគម្ពីរខ្មែរសាកល

ពួក​នាយកបូជាចារ្យ ពួកគ្រូវិន័យ និងពួកចាស់ទុំ​ចង់​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ​។ ប៉ុន្តែ​ពួកគេ​ខ្លាច​ហ្វូងមនុស្ស ដូច្នេះ​ពួកគេ​ក៏​ចាកចេញ​ពី​ព្រះអង្គ​ទៅ។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​រក​ចាប់​ព្រះអង្គ​ ព្រោះ​ពួកគេ​ដឹង​ថា​ព្រះអង្គ​មាន​បន្ទូល​ជា​រឿង​ប្រៀប​ប្រដូច​នោះ​ គឺ​សំដៅ​លើ​ពួកគេ​ ប៉ុន្ដែ​ពួកគេ​ខ្លាច​បណ្ដាជន​ ហើយ​ក៏​ចេញ​ពី​ព្រះអង្គ​ទៅ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​រក​មធ្យោ​បាយ​ចាប់​ព្រះ‌អង្គ ព្រោះ​គេ​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ជា​រឿង​ប្រៀប​ធៀប​នេះ សំដៅ​លើ​ពួក​គេ ប៉ុន្តែ គេ​ខ្លាច​បណ្ដា​ជន ដូច្នេះ គេ​ក៏​ចេញ​ពី​ព្រះ‌អង្គ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​យល់​ថា ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ជា​ពាក្យ​ប្រស្នា​នេះ​សំដៅ​លើ​ពួក​គេ គេ​ក៏​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​ព្រះអង្គ ប៉ុន្តែ គេ​ខ្លាច​បណ្ដា‌ជន ដូច្នេះ គេ​ក៏​ចាក​ចេញ​ពី​ព្រះ‌យេស៊ូ​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​រក​ឱកាស​ចាប់​ទ្រង់ ព្រោះ​ដឹង​ថា ទ្រង់​មាន​បន្ទូល​ពាក្យ​ប្រៀប​នោះ​ដាក់​គេ ប៉ុន្តែ​គេ​ខ្លាច​ហ្វូង​មនុស្ស រួច​គេ​ដើរ​ចោល​ទ្រង់​បាត់​ទៅ។

សូមមើលជំពូក

អាល់គីតាប

ពួក​មេ​ដឹក​នាំ​សាសន៍​យូដា​យល់​ថា អ៊ីសា​មាន​ប្រសាសន៍​ជា​ពាក្យ​ប្រស្នា​នេះ សំដៅ​លើ​ពួក​គេ គេ​ក៏​នាំ​គ្នា​រក​មធ្យោ‌បាយ​ចាប់​អ៊ីសា ប៉ុន្ដែ​គេ​ខ្លាច​បណ្ដា‌ជន ដូច្នេះ​គេ​ក៏​ចាក​ចេញ​ពី​អ៊ីសា​ទៅ។

សូមមើលជំពូក



ម៉ាកុស 12:12
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​បើសិន​យើង​ថា​: ‘មកពី​មនុស្ស’ ——​យើង​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​មនុស្ស​ទាំងអស់​ចាត់ទុក​យ៉ូហាន​ជា​ព្យាការី”។


ពួកគេ​ឮ​ដូច្នេះ​ក៏​ស្ងើច ហើយ​ចាកចេញ​ពី​ព្រះអង្គ​ទៅ​។


ពួក​នាយកបូជាចារ្យ និង​ពួក​គ្រូវិន័យ​បាន​ឮ​ដូច្នេះ ក៏​រកមធ្យោបាយ​បំផ្លាញជីវិត​ព្រះអង្គ​។ តាមពិត ពួកគេ​ខ្លាច​ព្រះអង្គ ពីព្រោះ​ប្រជាជន​ទាំងអស់​បាន​ស្ងើច​ចំពោះ​សេចក្ដីបង្រៀន​របស់​ព្រះអង្គ​។


ប៉ុន្តែ​ឲ្យ​យើង​ថា​: ‘មកពី​មនុស្ស’ ឬ​?”។ ពួកគេ​ខ្លាច​ហ្វូងមនុស្ស ពីព្រោះ​មនុស្ស​ទាំងអស់​ចាត់ទុក​យ៉ូហាន​ថា គាត់​ពិតជា​ព្យាការី​មែន​។


ពេលនោះ ពួក​គ្រូវិន័យ និង​ពួក​នាយកបូជាចារ្យ​ចង់​លូក​ដៃ​ចាប់​ព្រះអង្គ ដ្បិត​ពួកគេ​ដឹង​ថា​ព្រះអង្គ​មានបន្ទូល​ជា​ពាក្យឧបមា​នេះ​សំដៅលើ​ពួកគេ ប៉ុន្តែ​ពួកគេ​ខ្លាច​ប្រជាជន​។


ប៉ុន្តែ​បើសិន​យើង​ថា​: ‘មកពី​មនុស្ស’ ប្រជាជន​ទាំងមូល​នឹង​គប់ដុំថ្មសម្លាប់​យើង ពីព្រោះ​ពួកគេ​ជឿជាក់​ថា​យ៉ូហាន​ជា​ព្យាការី”។


មាន​អ្នក​យេរូសាឡិម​ខ្លះ​និយាយថា​៖ “តើ​មិនមែន​ជា​អ្នកនេះ​ទេ​ឬ ដែល​គេ​ចង់​សម្លាប់​?


ពេលនោះ ពួកគេ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​គ្មានអ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ទេ ពីព្រោះ​ពេលវេលា​របស់​ព្រះអង្គ​មិនទាន់​មក​ដល់​នៅឡើយ​។


មាន​អ្នកខ្លះ​ក្នុង​ពួកគេ​ចង់​ចាប់​ព្រះអង្គ ប៉ុន្តែ​គ្មានអ្នកណា​លូក​ដៃ​ចាប់​ព្រះអង្គ​ឡើយ​។