ការក្រអឺតក្រទមបង្កើតតែជម្លោះប៉ុណ្ណោះ រីឯប្រាជ្ញាវិញ នៅជាមួយអ្នកដែលទទួលការណែនាំ។
ម៉ាកុស 10:41 - ព្រះគម្ពីរខ្មែរសាកល នៅពេលបានឮដូច្នេះ សាវ័កដប់នាក់ក៏ចាប់ផ្ដើមទើសចិត្តនឹងយ៉ាកុប និងយ៉ូហាន។ Khmer Christian Bible ពេលសាវកដប់នាក់ទៀតឮដូច្នេះ ក៏ចាប់ផ្ដើមទាស់ចិត្ដនឹងលោកយ៉ូហាន និងលោកយ៉ាកុប ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលសិស្សដប់នាក់ទៀតបានឮដូច្នោះ គេចាប់ផ្ដើមខឹងនឹងយ៉ាកុប និងយ៉ូហាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលសិស្សដប់រូបទៀតបានឮដូច្នោះ គេទាស់ចិត្តនឹងលោកយ៉ាកុប និងលោកយ៉ូហានជាខ្លាំង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាល១០នាក់ឯទៀតបានឮសេចក្ដីនោះ នោះគេក៏នឹកតូចចិត្តនឹងយ៉ាកុប ហើយនឹងយ៉ូហាន អាល់គីតាប កាលសិស្សដប់នាក់ទៀតបានឮដូច្នោះ គេទាស់ចិត្ដនឹងយ៉ាកកូប និងយ៉ូហាន ជាខ្លាំង។ |
ការក្រអឺតក្រទមបង្កើតតែជម្លោះប៉ុណ្ណោះ រីឯប្រាជ្ញាវិញ នៅជាមួយអ្នកដែលទទួលការណែនាំ។
ព្រះយេស៊ូវទ្រង់ហៅពួកគេមក មានបន្ទូលថា៖“អ្នករាល់គ្នាដឹងហើយថា ពួកដែលរាប់ជាមេគ្រប់គ្រងរបស់សាសន៍ដទៃ ជិះជាន់លើសាសន៍របស់ខ្លួន ហើយអ្នកធំរបស់ពួកគេក៏ប្រើអំណាចលើពួកគេដែរ។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“បណ្ដាស្ដេចរបស់សាសន៍ដទៃជិះជាន់លើសាសន៍របស់ខ្លួន ហើយពួកអ្នកកាន់អំណាចលើពួកគេ ក៏ត្រូវគេហៅថា អ្នកមានគុណ។
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរនាំមុខក្នុងការគោរពគ្នាទៅវិញទៅមក។
កុំធ្វើអ្វីដោយចិត្តទាស់ទែង ឬដោយចិត្តចង់បានកិត្តិយសឥតប្រយោជន៍ឡើយ ផ្ទុយទៅវិញ ចូរចាត់ទុកអ្នកដទៃថាប្រសើរជាងខ្លួន ដោយបន្ទាបខ្លួនចុះ។
ឬមួយក៏អ្នករាល់គ្នាគិតថា ដែលព្រះគម្ពីរចែងទុកមកថា: “ព្រះវិញ្ញាណដែលព្រះបានប្រទានឲ្យសណ្ឋិតនៅក្នុងយើង ស្រឡាញ់យើង រហូតដល់ប្រច័ណ្ឌយើង” គឺឥតប្រយោជន៍ទេឬ?