ដូច្នេះ ទូលបង្គំទូលថា៖ “មើល៍! ទូលបង្គំមកដល់ហើយ! នៅក្នុងក្រាំងគម្ពីរមានសរសេរទុកមកអំពីទូលបង្គំហើយ។
ម៉ាកុស 1:2 - ព្រះគម្ពីរខ្មែរសាកល ដូចដែលមានសរសេរទុកមកក្នុងគម្ពីរព្យាការីអេសាយថា: “មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅខាងមុខអ្នក ដែលនឹងរៀបចំផ្លូវរបស់អ្នក ។ Khmer Christian Bible ដូចដែលលោកអេសាយ ជាអ្នកនាំព្រះបន្ទូល បានសរសេរទុកថា៖ «មើល៍! យើងចាត់ទូតយើងឲ្យទៅមុនអ្នក ដើម្បីរៀបចំផ្លូវឲ្យអ្នក ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូចមានសេចក្ដីចែងទុកនៅក្នុងគម្ពីរហោរាអេសាយថា៖ «មើលយើងចាត់ទូតរបស់យើងឲ្យទៅមុនអ្នក គាត់នឹងរៀបចំផ្លូវឲ្យអ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖ «យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូចជាបានសរសេរទុក នៅក្នុងគម្ពីរហោរាអេសាយថា «មើល អញចាត់ទូតអញឲ្យទៅមុនឯង គាត់នឹងរៀបចំផ្លូវនៅមុខឯង» អាល់គីតាប ក្នុងគីតាបណាពីអេសាយមានចែងទុកមកថា៖ «យើងចាត់អ្នកនាំសារយើងឲ្យទៅមុនអ្នក ដើម្បីរៀបចំផ្លូវជូនអ្នក។ |
ដូច្នេះ ទូលបង្គំទូលថា៖ “មើល៍! ទូលបង្គំមកដល់ហើយ! នៅក្នុងក្រាំងគម្ពីរមានសរសេរទុកមកអំពីទូលបង្គំហើយ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅ ដែលនឹងរៀបចំផ្លូវនៅមុខយើង។ ព្រះអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងយាងចូលមកក្នុងព្រះវិហាររបស់ព្រះអង្គក្នុងមួយរំពេច។ រីឯទូតនៃសម្ពន្ធមេត្រីដែលអ្នករាល់គ្នាចង់បាននោះ មើល៍! កំពុងយាងមកហើយ”។
គឺអ្នកនេះហើយ ដែលមានសរសេរទុកមកអំពីគាត់ថា: ‘មើល៍! យើងចាត់ទូតរបស់យើងឲ្យទៅខាងមុខអ្នក ដែលនឹងរៀបចំផ្លូវរបស់អ្នកនៅមុខអ្នក’។
ពួកគេទូលស្ដេចថា៖ “នៅបេថ្លេហិមក្នុងយូឌា។ ដ្បិតមានសរសេរទុកមកតាមរយៈព្យាការីដូច្នេះថា:
កូនមនុស្សនឹងទៅមែន ដូចដែលមានសរសេរទុកមកអំពីលោក ប៉ុន្តែវេទនាហើយ! អ្នកដែលក្បត់កូនមនុស្ស។ ប្រសិនបើអ្នកនោះមិនបានកើតមកទេ នោះប្រសើរជាងសម្រាប់គាត់”។
ពេលនោះ ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“នៅយប់នេះ អ្នកទាំងអស់គ្នានឹងជំពប់ដួលដោយសារតែខ្ញុំ ដ្បិតមានសរសេរទុកមកថា: ‘យើងនឹងប្រហារអ្នកគង្វាល ហើយហ្វូងចៀមនឹងត្រូវបានកម្ចាត់កម្ចាយ’។
ដូចដែលព្រះអង្គបានមានបន្ទូលតាមរយៈមាត់ព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គតាំងពីបុរាណមក
ចំណែកឯកូនវិញ កូននឹងត្រូវបានហៅថាព្យាការីរបស់ព្រះដ៏ខ្ពស់បំផុត ដ្បិតកូននឹងដើរនាំមុខព្រះអម្ចាស់ ដើម្បីរៀបចំផ្លូវរបស់ព្រះអង្គ
ព្រះយេស៊ូវទ្រង់នាំសាវ័កទាំងដប់ពីរនាក់មកជិត ហើយមានបន្ទូលនឹងពួកគេថា៖“មើល៍! យើងនឹងឡើងទៅយេរូសាឡិម ហើយអ្វីៗទាំងអស់ដែលមានសរសេរទុកមកអំពីកូនមនុស្សតាមរយៈបណ្ដាព្យាការីនឹងត្រូវបានបំពេញឲ្យសម្រេច។