ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
ទំនុកតម្កើង 98:6 - ព្រះគម្ពីរខ្មែរសាកល ចូរស្រែកហ៊ោសប្បាយនៅចំពោះព្រះយេហូវ៉ាជាព្រះមហាក្សត្រ ដោយត្រែ និងសូរស្នែង! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយត្រែ និងសូរស្នែង ចូរបន្លឺសំឡេងដោយអំណរ នៅចំពោះព្រះយេហូវ៉ា ជាព្រះមហាក្សត្រ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរលើកតម្កើងព្រះអង្គដោយផ្លុំត្រែ និងផ្លុំស្នែង ចូរបន្លឺសំឡេងតម្កើងព្រះអម្ចាស់ ជាព្រះមហាក្សត្រ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដោយត្រែនឹងសូរស្នែងផង ចូរឡើងសំឡេងដោយអំណរ នៅចំពោះព្រះយេហូវ៉ាដ៏ជាមហាក្សត្រ អាល់គីតាប ចូរលើកតម្កើងទ្រង់ដោយផ្លុំត្រែ និងផ្លុំស្នែង ចូរបន្លឺសំឡេងតម្កើងអុលឡោះតាអាឡា ជាស្តេច! |
ពេលនោះ ព្រះមហាក្សត្រនឹងមានបន្ទូលនឹងពួកអ្នកដែលនៅខាងស្ដាំព្រះអង្គថា: ‘មក៍! ពួកអ្នកដែលមានព្រះពរពីព្រះបិតារបស់យើងអើយ ចូរមកទទួលអាណាចក្រដែលបានរៀបចំសម្រាប់អ្នករាល់គ្នាតាំងពីកំណើតនៃពិភពលោកជាមរតកចុះ!
នៅលើព្រះពស្ត្រ និងនៅលើភ្លៅរបស់ព្រះអង្គ មានព្រះនាមសរសេរថា “ស្ដេចលើអស់ទាំងស្ដេច ព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់”។