នៅទីនេះ យើងនឹងធ្វើឲ្យស្នែងមួយដុះឡើងសម្រាប់ដាវីឌ; យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់យើង។
ទំនុកតម្កើង 89:25 - ព្រះគម្ពីរខ្មែរសាកល យើងនឹងតាំងដៃរបស់គាត់នៅលើសមុទ្រ ក៏នឹងតាំងដៃស្ដាំរបស់គាត់នៅលើទន្លេនានា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងតាំងឲ្យគេមានអំណាចនៅលើសមុទ្រ ហើយឲ្យដៃស្តាំគេបានគ្រប់គ្រង លើអស់ទាំងទន្លេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងឲ្យគេមានអំណាចគ្រប់គ្រង លើសមុទ្រ និងលើទន្លេនានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងតាំងឲ្យមានអំណាចនៅលើសមុទ្រ ហើយឲ្យដៃស្តាំបានគ្រប់គ្រងលើអស់ទាំងទន្លេ អាល់គីតាប យើងនឹងឲ្យគាត់មានអំណាចគ្រប់គ្រង លើសមុទ្រ និងលើទន្លេនានា។ |
នៅទីនេះ យើងនឹងធ្វើឲ្យស្នែងមួយដុះឡើងសម្រាប់ដាវីឌ; យើងបានរៀបចំចង្កៀងមួយសម្រាប់អ្នកដែលត្រូវបានចាក់ប្រេងអភិសេករបស់យើង។
ចូរសុំពីយើង នោះយើងនឹងឲ្យប្រជាជាតិនានាដល់អ្នកជាមរតក ហើយឲ្យចុងបំផុតនៃផែនដីដល់អ្នកជាកម្មសិទ្ធិ។
ទូតសួគ៌ទីប្រាំពីរផ្លុំត្រែឡើង នោះមានសំឡេងយ៉ាងខ្លាំងនៅលើមេឃ ពោលឡើងថា៖ “អាណាចក្ររបស់ពិភពលោក បានត្រឡប់ជារបស់ព្រះអម្ចាស់នៃយើង និងព្រះគ្រីស្ទរបស់ព្រះអង្គហើយ។ ព្រះអង្គនឹងគ្រងរាជ្យរហូតអស់កល្បជាអង្វែងតរៀងទៅ!”។